បំពង-ស្លាបមាន់ បំពង

1
គ្រឿងផ្សំ
  • ស្លាបមាន់ (យកត្រឹមគល់ស្លាប) → ៦០០ ក្រាម
  • ម្សៅ (សំរាប់បំពង) → ៣ ស្លាបព្រាបាយ
គ្រឿងផ្សំប្រលាក់សាច់
  • ទឹកស៊ីអ៊ីវ → ១ ស្លាបព្រាបាយ
  • ម្សៅឆា → -ដ-
  • ទឹកខ្ញី → -ដ-
  • តៅហ៊ូប្រៃ (កិនម៉ត់ លាយទឹកបន្តិច) → ២ ស្លាបព្រាបាយ
  • ស្ករ → ១ ស្លាបព្រាកាហ្វេ
  • អំបិល → ០.៥ ស្លាបព្រាកាហ្វេ
គ្រឿងផ្សំទឹកជ្រលក់
  • ខ្ទឹមក្រហមក្រៀម → ១ ស្លាបព្រាបាយ
  • ស្ករ → -ដ-
  • ខ្ទឹមស ចិញ្ច្រាំ → ១ ស្លាបព្រាកាហ្វេ
  • ទឹកតៅហ៊ូ ប្រៃ → ២ ស្លាបព្រាបាយ
  • ទឹក → មួយភាគបួន នៃកែវ
  • ទឹកស៊ីអ៊ីវ → ០.៥ ស្លាបព្រាកាហ្វេ
  • ស៊ីអ៊ីវខាប់ → ០.៥ ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបខ្នរ → ១ ស្លាបព្រាកាហ្វេ
*វិធី​ ចំអិន
ជំហាន ១ 
  1. លាង​ទឹក អោយ​ស្អាត​ ស្លាប​មាន់
  2. សំរក់ទឹក អោយ​ស្ងួត​ ស្លាបមាន់
  3. ច្របល់​ស្លាបមាន់ ជាមួយ​គ្រឿងផ្សំប្រលាក់សាច់
  4. ផ្អឹប​មួយម៉ោង ស្លាបមាន់ ​មានគ្រឿងផ្សំប្រលាក់សាច់
  5. ប៉ាតម្សៅបំពង ជុំវិញស្លាបមាន់
  6. ដាក់​បំពង​ស្លាបមាន់ រហូត​ឆ្អិន​ពណ៌​ក្រហម​ ទើប​ស្រង់​ដាក់​ចាន
ជំហាន ២ 
  1. ដាក់​ខ្លាញ់​ លើខ្ទះ ចំនួនមួយ​ស្លាប​ព្រា​បាយ
  2. រង់ចាំ​ខ្លាញ់​ ក្ដៅ​ហុយ​ផ្សែង
  3. ដាក់​ច្របល់ បំពង​យក​ក្លិន​ឈ្ងុយ ខ្ទឹម​ក្រហម​ក្រៀម​ ទឹក​តៅហ៊ូ​ប្រៃ​ និង​ ខ្ទឹម​ស​ចិញ្ច្រាំ
  4. ចាក់​ច្របល់ ​រំងាស់ដល់ពុះ គ្រឿង​ផ្សំ​ទឹក​ជ្រលក់​ ដែល​នៅ​សេសសល់
  5. ដាក់​ចាន​ផ្សេង​ សំរាប់ជ្រលក់​ ស្លាប​មាន់​បំពង៕