ញាំ-ក្រូចថ្លុង

1
-គ្រឿង​ផ្សំៈ
​សាច់​ជ្រូក​បីជាន់ 3 ខាំ​ ក្រូច​ថ្លុង​ធំ 1 ផ្លែ ​ហៃប៊ី ​កន្លះចាន​ចង្កឹះ ​ដូងកោស 1 ផ្លែ​ ខ្ទឹមស​ 10​ គ្រាប់​​ខ្ទឹម​ក្រហម​ 10​ គ្រាប់​ ទឹក​ត្រី 2 ស្លាប​ព្រា​បាយ​ ទឹក​ក្រូចឆ្មារ​ 2 ​ស្លាប​ព្រាបាយ​ ស្ករស2​ ស្លាប​ព្រាបាយ ​ម្សៅស៊ុប 1 ស្លាប​ព្រាបាយ ​អំបិល 1​ ស្លាប​ព្រាបាយ ​ខ្លាញ់3ស្លា​ប​ព្រា​បាយ​
​-វិធី​ធ្វើៈ
1.សាច់​ជ្រូក​សោរ ​ហាន់ជាសរ​សៃ ក្រូចថ្លុង​ប្រលេះកំពិស​ឲ្យបែក​ជារាយ​ ខ្ទឹម​ស ​ខ្ទឹម​ក្រហម​ហាន់​ជាបន្ទះ​ស្តើង​ បំពង​ឲ្យស្រួយ​ ដូង​កោស​លីង​ឲ្យ​ឈ្ងុយ។​
2.យក​សាច់ជ្រូក​ ហៃប៊ី ​ក្រូច​ថ្លុង ​ដូងលី​ង ខ្ទឹមបំ​ពង​ ទឹក​ត្រី ​ទឹក​ក្រូច​ឆ្មារ ​ស្ករ​ស ម្សៅ​ស៊ុប ​អំបិល​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​ទើប​អាច​ទទួល​ទាន​បាន៕