ឆា-បាយគីមឈី
គ្រឿងផ្សំ៖
ប្រេងឆា, សាច់ជ្រូកចិញ្ច្រាំ, បាយឆ្អិន, ស្លឹកខ្ទឹមហាន់ (បំបែកគល់ និងស្លឹកផ្សេងគ្នា), គីមឈីចិញ្ច្រាំ, ទឹកគីមឈី, ប្រេងល្ង, ទឹកស៊ីអ៊ីវ, ស៊ុត, គ្រាប់ល្ង
វិធីចម្អិន៖
1- ចាក់ប្រេងឆាក្នុងខ្ទះក្ដៅ ឆាសាច់ទាល់តែឆ្អិន
2- យកបាយឆ្អិនដាក់ក្នុងចានគោមមួយ ដោយដាក់ប្រេងឆាចូលប្រហែល 1 ស្លាបព្រាបាយ ហើយច្របល់គ្នា
3- បំពងគល់ខ្ទឹម ទាល់តែមានក្លិនឈ្ងុយ ប្រហែលជា 30 វិនាទី។ ចាក់គីមឈីចិញ្ច្រាំ និងទឹកគីមឈីចូល រួចចាក់បាយចូល ឆាវាឱ្យចូលជាតិល្អ ប្រហែល 10 នាទី ឱ្យមើលទៅបាយឡើងក្រហម
4- បន្ថែមទឹកស៊ីអ៊ីវ និងប្រេងល្ងចូល កូរចុះឡើងប្រហែល 3 ទៅ 5 នាទីឱ្យវាចូលជាតិល្អ។ កុំភ្លេចភ្លក់មើល ថាតើរសជាតិវាត្រូវចំណូលចិត្តរបស់លោកអ្នកហើយឬនៅ រួចដួសដាក់ចាន
5- ចៀនស៊ុត រួចដួសដាក់ពីលើបាយឆានោះ ហើយរោយស្លឹកខ្ទឹមហាន់ និងគ្រាប់ល្ងពីលើជាការស្រេច៕
Post a Comment