ញាំ-ផ្លែប៉ោម និងទំពាំងបាយជូរ

1
+ គ្រឿង​ផ្សំ:
-ផ្លែ​ប៉ោម 2 ឬ 3 ផ្លែ (រើស​យក​ពណ៌​ខុស​ៗ​គ្នា នឹង​ជួយ​បង្កើន​នូវ​សម្រស់​របស់​អ្នក)
-គ្រាប់​ស្វាយ​ចន្ទី​ខ្លះ​ៗ ដំ​ឲ្យ​បែក​ជា​ដុំតូច​ៗ
​-ទំពាំង​បាយ​ជូរ​កន្លះ​ចាន​កាត់​ជា​ពីរៗ និង​យក​គ្រាប់​ចេញ​ឲ្យ​អស់​
-ម្នាស់​កាត់​ជា​ដុំ​ជ្រុង​ៗ ខ្លះ​
-ឃីន​ឆាយ​ហាន់​តូច​ៗ​
-ទឺក​ម៉ាយូណេស ( Mayonaise) ឬ ទឹក​ខ្មេះ​សម្រាប់​ញាំ
1
+ របៀបធ្វើ:
-​លាង​ផ្លែ​ប៉ោម​ឲ្យ​ស្អាត ទុក​ឲ្យ​ស្ងួត​ទឹក ចិត​សំបក​ក៏​បាន មិន​ចិត​ក៏បាន​ តាម​ចំណូល​ចិត្ត​។ កាត់​ផ្លែ​ប៉ោម​ជា​ដុំជ្រុង​តូច​ៗ​ល្មម​។
-ដាក់​ផ្លែ​ប៉ោម ​ម្នាស់ គ្រាប់ស្វាយ​ចន្ទី និង​ទំពាំង​បាយ​ជូរ ចូល​ទៅក្នុង​ចាន​មួយ ស្រូប​ទឹក​ខ្មេះ សម្រាប់​ញាំ ឬដាក់​ទឹក Mayonaise ពីរ​បី​​ស្លាប​​​ព្រា​ពីលើ​ ហើយ​កូ​រឲ្យ​​សព្វ ទុក​ឲ្យ​បាន​យ៉ាង​តិច 5 នាទី​មុននឹង​យក​ទៅ​បរិភោគ​ទើប​ឆ្ងាញ់​ពិសា។​
+ ការ​ទទួល​ទាន:
​  ប្រិយ​​មិត្ត​អាច​បរិភោគ​បាន​គ្រប់​ពេល តែ​ត្រូវ​បំផុត គឺ​ញ៉ាំក្រោយ​ពេល​បរិភោគ​គ្រឿង​ខ្លាញ់ ដើម្បី​សម្រួល​បំពង់​ក​៕​