ចៀន-ឆ្អឹងជំនីខ្ចីជូរអែម

1
គ្រឿង​ផ្សំ៖​

ឆ្អឹងជំនី 750​ ក្រាម កាត់ជាដុំៗ​(ឆ្អឹងខ្ចី)
ម្សៅពោត 1 ស្លាបព្រាបាយ
ទឹកម្នាស់ 1 ពែង​ (​225 កា្រម)
ទឹកឃ្មុំ 2 ស្លាបព្រាបាយ
ស្រាក្រហម 2 ស្លាបព្រាបាយ
ទឹកខ្មេះ 1 ស្លាបព្រាកាហ្វេ
ម្សៅដំឡូង 1 ស្លាបព្រាបាយ
ម្ទេសទុំ 1 ផ្លែ (យកគ្រាបចេញហាន់ជាចំណិតៗ)
វិធីចំអិន៖
បើកភ្លើងឲ្យក្តៅមានកំដៅ 190 អង្សា
ដាក់ឆ្នាំងឲ្យក្តៅបន្ទាប់មកដាក់ឆ្អិងជំនីចូលទុកប្រហែល 30 នាទី
យកទឹកម្នាស់ ទឹកខ្មេះ ទឹកឃ្មុំ ស្រាក្រហម ម្សៅដំឡូង ច្របូលចូលគ្នាទុករយៈពេល 5 នាទី(ដាក់ឆ្នាំងផ្សេង)
យកគ្រឿដែលលាយហើយទៅលាយជាមួយឆ្អឹងជំនី
ដាក់ម្ទេសចូលបើកគំរបចេញទុករយៈ 20 ទៅ 25 នាទីជាការស្រេច៕