បំពង-មឹកធ្វើជាអាហារ

1
មឹក ជា​អាហារ​សមុទ្រ​ដែល​ស្រ្តី​មេ​ផ្ទះ​និយម​មក​ច្នៃ​ធ្វើ​ជា​ម្ហូប​ច្រើន​មុខ មាន​ស្ងោរ ឆា បំពង ចំហុយ អាំង​ជា​ដើម។ មឹក ដែល​ឆ្ញាញ់​ គឺ​មឹក​ដែល​នៅ​ស្រស់​ ដោយ​មុន​នឹង​ទិញ​ អាច​សង្កេត​ពី​ផ្ទៃ​ក្រៅ​ត្រូវ​ថ្លា​ និង​ សាច់​ណែន។ ចំណែក​ក្លិន​ឆ្អាប​ អាច​បន្ថយ​បាន​ ដោយ​គ្រាន់​តែ​ច្របាច់​ក្រូច​ឆ្មារ​បន្តិច​បន្តួច ចូល​ក្នុង​ទឹក​ដែល​ប្រើ​លាង​សម្អាត​មឹក ថែម​ទាំង​ធ្វើ​ឱ្យ​មឹក​ស​ជាង​មុន​ទៀត​ផង។
បន្ទាប់​មក​ហាន់​ជា​ចំណិត ឬ​ដុំ យក​ទៅ​ស្រុស​ក្នុង​ទឹក​កំពុង​ពុះ​ខ្លាំង (កុំ​ទាន់​អាល​កូរ​ភ្លាមៗ ព្រោះ​អាច​ធ្វើ​ឱ្យ​ឆ្អាប​បាន) ប្រយ័ត្ន​កុំ​ឱ្យ​ឆ្អិន​ពេក​ ព្រោះ​មឹក​នឹង​ស្វិត ទទួល​ទាន​មិន​ឆ្ងាញ់។ ស្រុស​ រួច​ ត្រូវ​ដួស​ចេញ​ឱ្យ​ស្រស់​ទឹក​សិន សឹម​យក​ផ្សំ​គ្រឿង។
ចំពោះ​មឹក​ដែល​នៅ​សល់​ពី​ការ​ផ្សំ​គ្រឿង អាច​ទុក​ធ្វើ​ជា​ម្ហូប​ផ្សេង​ នៅ​ពេល​ក្រោយ​បាន ដោយ​គ្រាន់​តែ​យក​មក​ដាក់​ក្នុង​ភាជនៈ រួច​យក​ទៅ​ក្លាស្សេ​ក្នុង​ថត​ក្លា​ស្សេ​កក។ វិធី​នេះ​ នឹង​ជួយ​រក្សា​មឹក​ឱ្យ​នៅ​ស្រស់​ សាច់​មិន​ផុយ​ ក្លិន​ល្អ​ និង​មិន​ខូច​រស​ជាតិ ហើយ​អាច​យក​មក​ធ្វើ​ជា​អាហារ​បាន​រហ័ស​ទាន់​ចិត្ត៕