បំពង-ង្គាបំពងផ្អែមហិល

1
បង្គាបំពងផ្អែមហិលជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុង
ទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបខ្មែរមានរសជាតិឆ្ងាញ់។តើបង្គាបំពងផ្អែមហិលដែល ជនជាតិខ្មែរ
ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?
គ្រឿងផ្សំមានដួចជា៖
o ទឹកត្រី                                                  o ម្សៅបំពងស្រួយ ពងទា
o ទឹកត្រីកោះកុង                                       o ស្ករស
o អំបិល                                                  o ប្រេងសណ្តែក
  o មើមខ្ទឹម
o សាលាដ៍ លាងទឹកអោយស្អាត រៀបដាក់ចាន                 
o បង្គាស្រស់ លាងបកសំបកចេញអោយស្អាត
ចំពោះរបៀបធ្វើ៖
     លាយម្សៅបំពងជាមួយពងទា និងទឹកអោយខាប់ល្មម រួចយកបង្គាស្រស់ដាក់ចូលចានម្សៅបំពង ដែលលាយរួច។ដាំប្រេងអោយក្តៅ
រួចដាក់បង្គាបំពងអោយស្រួយ ទុកសិន។ បន្ទាប់មកខ្ទះដាក់បំពងមើមខ្ទឹមអោយឈ្ងុយចាក់ទឹកត្រីកោះកុងចូល តែកុំច្រើនពេកព្រោះអាច
ហិលខ្លាំង បង់ស្ករស អំបិលបន្តិច ភ្លក់អោយល្មមផ្អែមហិលតាមចំណូលចិត្ត ចាក់បង្គាបំពងចូលត្រលប់ចុះត្រលប់ឡើងរួចដួសដាក់ចាន
សាលាដ៍ជាការស្រេច ៕