សម្ល-កគរ

1
តើនរណាៗមិនស្គាល់នូវមុខម្ហូបដ៏មានឈ្មោះល្បីនិងមានឱជារសឆ្ងាញ់ដូចមុខ
ម្ហូបសម្លកកូរនេះទៅ?មិនថាប្រិយមិត្តទៅរស់នៅដល់ទីតំបន់ណានោះទេប្រិយមិត្ត
មិនអាចបំភ្លេចនៅរសជាតិដ៏ឆ្ងាញ់របស់សម្លកកូរនេះបាននោះទេ?តើសម្លកកូរនេះមាន
គ្រឿងផ្សំអ្វីខ្លះនិងមានវិធីសាស្រ្តក្នុងការធ្វើបែបណាទៅ?កុំបារម្ភខាងក្រោមនេះគឺជាការបង្ហាញស្តីពី គ្រឿងផ្សំ និងរបៀប
ធ្វើរបស់សម្លកកូរនេះជូនដល់ប្រិយមិត្តទស្សនាដូចតទៅ៖
គ្រឿងផ្សំមានដួចជា៖
  • ផ្នែកសាច់មាន៖ សាច់ជ្រូក មាន់ ត្រីជាដើម។
  • ផ្នែកបន្លែមាន៖ ល្ពៅ ល្ហុង ត្រប់វែង ត្រប់ស្រួយ សណ្ដែកកួរ ខ្នុរសម្ល ស្លឹកប្បាស ជាដើម។
  • ផ្នែកគ្រឿងបុកមាន៖ ស្លឹកគ្រៃ ខ្ទឹមស រំដេង រមៀត ស្លឹកក្រូច រួចបុកចូលគ្នាអោយម៉ដ្ឋល្អ។
  • ផ្នែកគ្រឿងមាន៖ ប្រេងឆា ស្ករត្នោត ប្រហុក ទឹកត្រី អង្ករលីង ម្ទេស និងទឹកធម្មតា៣ ចានចង្កឹះ។

ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖
    1. ដំបូងដាក់ឆ្នាំងលើចង្ក្រាន(មានភ្លើង) អោយក្ដៅ បន្ទាប់មកចាក់ប្រេងសណ្ដែកចូលក្នុងឆ្នាំង។
    2. ចាក់ស្ករត្នោតចំនួន ២ ដុំ រួចកូរអោយរលាយល្អ។
    3. ដាក់ប្រហុក កូរបញ្ចូលគ្នា
    4. ចាក់សាច់ចូលទៅឆ្នាំង រួចកូរលាយបញ្ចូលគ្នាអោយសព្វល្អ
    5. ចាក់គ្រឿងចូលទៅលាយបញ្ចូលក្នុងនោះដែរ
    6. ចាក់ទឹកត្រី អំបិល ប៊ីចេង និង ម្ទេស ២ទៅ៣គ្រាប់
    7. ចាក់បន្លែគ្រប់មុខនោះចូលទៅឆ្នាំង រួចច្របល់អោយសព្វ
    8. ដាក់អង្ករលីងចូលទៅ បន្ទាប់មកចាក់ទឹកចូល រួចទុកអោយវាពុះ ហើយអ្នកភ្លក់មើល បើល្មមហើយ អ្នកអាចដូសដាក់ចានបាន៕