ភ្លា-សាច់ត្រី

1
ភ្លា​សាច់​ត្រី​គឺ​ជាមុខ​ម្ហូប​ដែលមានរសជាតិឆ្ងាញ់​និងជាមុខ​ម្ហូប​ខ្មែរផងដែរ។
តើអ្នកធ្លាប់ភ្លក់រសជាតិ​ភ្លាត្រីនេះដែរ​រឺ​ទេ ? ​ហើយ​អ្នក​ចង់ដឹងពី​របៀប​ធ្វើវា​ដែររឺ​ទេ​ ?
បើអ្នកចង់ចេះពីរបៀបធ្វើសូមអ្នកអានពីជំហាននៃការធ្វើម្ហូបនេះដូចខាងក្រោម :
គ្រឿងផ្សំមានដួចជា៖

– សាច់ត្រីរ៉ស់ ១ខាំកន្លះហាន់ជាបន្ទះស្ដើងៗ                           – ក្រូចឆ្មារ ២ផ្លែ
– សណ្ដែកដី ១ស្លាបព្រាបាយ(កុំបុកម៉ត់ពេក)                          – ខ្ទឹមបារាំង ១ផ្លែ
– អំបិល ១ស្លាបព្រាកាហ្វេ (អាចប្រើទឹកត្រីជំនួសបាន)           – ការ៉ុត ១មើមតូច
– សណ្ដែកបណ្ដុះ (តាមចំណង់ចំណូលចិត្ដ)                         – ត្រសក់ ១ផ្លែ
– ស្ករស ១ស្លាបព្រាកាហ្វេ                                                       – សាលាដ កន្លះខាំ
– ខ្ទឹមក្រហម ២កំពឹស                                                            – ជីរណា កន្លះខាំ
– ម្ទេស (តាមចំណង់ចំណូលចិត្ដ)           – ស្លឹកគ្រៃ ២ដើម

របៀបធ្វើទឹកជ្រលក់
ជាដំបូង សូមលោកអ្នកយកទឹកដែលច្របាច់ចេញពីសាច់ត្រីទៅរម្ងាស់ជាមួយរំដេង (១មើមតូច) កូរលាយជាមួយស្ករក្រហម
ខ្ទឹមក្រហម ខ្ទឹមសនិងទឹកត្រីទុកឱ្យឈ្ងុយរួចហើយទើបភ្លក់យករសជាតិតាមតម្រូវការ។ ម្យ៉ាងទៀតអាចយកទឹកស៊ុបដែលចម្រាញ់
ចេញពីឆ្អឹងជ្រូកមកជំនួសក៏បានដែរ។ ប្រសិនបើទឹកដែលចេញពីជាតិសាច់ត្រីនោះមានបរិមាណតិចពេកលោកអ្នកអាចបន្ថែមទឹក
ធម្មតាទៀតបាន។
របៀបធ្វើ
លោកអ្នកត្រូវយកសាច់ត្រីប្រឡាក់ជាមួយអំបិល និងក្រូចឆ្មារ(រក្សាទុក១០នាទី)ដើម្បីឱ្យឆ្អិនសាច់ទើបយកសាច់ត្រីដែលប្រឡាក់
នោះទៅលាយជាមួយគល់ស្លឹកគ្រៃ(ហាន់ល្អិតៗ) និងខ្ទឹមក្រហម។ បន្ទាប់មកសូមលោកអ្នកយកបន្លែមកច្របល់ចូលគ្នា ហើយយក
ទឹកជ្រលក់មកស្រោចពីលើ ទើបច្របល់ឱ្យចូលរសជាតិទាំងអស់ហើយសូមលោកអ្នកភ្លក់យករសជាតិតាម ការចូលចិត្ដ។ បន្ទាប់មក
សូមតម្រៀបសាលាដលើចានសំប៉ែត ការ៉ុត ត្រសក់(ហាន់ជាបន្ទះស្ដើងៗ) ទើបចាក់ម្ហូបដែលចម្អិនរួចចូលជាការស្រេច៕