បំពង-ត្រីបំពងស្រួយ ទឹកជ្រលក់
គ្រឿងផ្សំ
-ត្រីរ៉ស់ហាន់ជាកង់ ៣០០ ក្រាម
-ទឹកជ្រលក់ ២ ស្លាបព្រាបាយ
-ទឹកត្រី ២ ស្លាបព្រាបាយ
-ស្ករត្នោត ១ ស្លាបព្រាបាយ
-ប្រេងរុក្ខជាតិសម្រាប់ឆា ២០ ក្រាម
-ទឹកធម្មតា ២ ស្លាបព្រាបាយ
-ម្សៅស៊ុបខ្នរ ១ ស្លាបព្រាបាយ
-ខ្ទឹមក្រហមបំពងសម្រាប់រោយពីលើ
-ទឹកជ្រលក់ ២ ស្លាបព្រាបាយ
-ទឹកត្រី ២ ស្លាបព្រាបាយ
-ស្ករត្នោត ១ ស្លាបព្រាបាយ
-ប្រេងរុក្ខជាតិសម្រាប់ឆា ២០ ក្រាម
-ទឹកធម្មតា ២ ស្លាបព្រាបាយ
-ម្សៅស៊ុបខ្នរ ១ ស្លាបព្រាបាយ
-ខ្ទឹមក្រហមបំពងសម្រាប់រោយពីលើ
គ្រឿងផ្សំទឹកជ្រលក់
- ម្ទេសក្រៀមផ្លែធំ ៣-៤ ផ្លែ
- ខ្ទឹមក្រហមហាន់ ៦០ ក្រាម
- ខ្ទឹមស ៣០ ក្រោម
- កាពិ ១ ស្លាបព្រាបាយ
វិធីធ្វើ
១.យកម្ទេសក្រៀមបំពងឲ្យឈ្ងុយ។
២.ខ្ទឹមក្រហមហាន់ យកទៅបំពងក្នុងប្រេងឲ្យឡើងលឿង រួចដួសទុកឲ្យស្រស់ប្រេង។
៣.ខ្ទឹមសចិញ្ច្រាំ យកទៅបំពងក្នុងប្រេងឲ្យឡើងលឿង រួចដួសទុកឲ្យស្រស់ប្រេង។
៤.បុកម្ទេសក្រៀមបំពងឲ្យម៉ដ្ឋ ដាក់ខ្ទឹមក្រហមបំពង ខ្ទឹមសបំពង និង កាពិចូលរួចបុកបន្តឲ្យទាល់តែម៉ដ្ឋ។
៥.យកត្រីរ៉ស់មកលាងទឹកឲ្យស្អាតទុកឲ្យស្រស់ទឹក រួចដាក់ចៀនក្នុងប្រេងក្ដៅៗឲ្យឡើងលឿងស្រួយ ហើយដួសទុក។
៦.ដាក់ខ្ទះលើចង្ក្រាន ចាក់ប្រេងចូល លុះប្រេងក្ដៅ ដាក់ទឹកជ្រលក់ចូលឆាឲ្យឡើងឈ្ងុយ ចាក់ទឹកធម្មតាចូលបន្តិច រួចដាក់ស្ករត្នោត ទឹកត្រី និងម្សៅស៊ុបខ្នរចូល ភ្លក្សមើល។ បន្ទាប់មកដាក់ត្រីរ៉ស់ចៀននោះចូល ឆាបញ្ចូលគ្នា ដួសដាក់ចាន ហើយយកខ្ទឹមក្រហមបំពងរោយពីលើ។

កំណត់សម្គាល់
មុខម្ហូបនេះ លោកអ្នកអាចប្រើត្រីអណ្ដែង ឬសាច់ជ្រូកបំពងជំនួសត្រីរ៉ស់ក៏បាន ហើយបើចូលចិត្តទទួលទានបន្លែ អាចដាក់សណ្ដែកកួរ ឬខាត់ណាបានតិចតួច៕
Post a Comment