ឆា-ខ្នុរសាច់គោ
គ្រឿងផ្សំ
សាច់គោ (សាច់ចំឡក) ២៤០ក្រាម ខ្នុរទុំ ១០ក្លែប ដើមខ្ទឹម ១ដើម ម្ទេសបូកគោខ្ចី និងទុំមួយមុខៗកន្លះផ្លែ ខ្ញី១បន្ទះ ខ្លាញ់ ១ស្លាបព្រាបាយ។
គ្រឿងប្រឡាក់សាច់
ទឹកស៊ីអ៊ីវ១ស្លាបព្រាបាយ ទឹកត្រី១ស្លាបព្រាបាយ ម្រេចម៉ដ្ឋបន្តិចបន្តួច ខ្ទឹមសចិញ្ច្រាំ១ស្លាបព្រាកាហ្វេ។
គ្រឿងផ្សំរសជាតិ
ទឹកស៊ីអ៊ីវកន្លះស្លាបព្រាកាហ្វេ ស្ករ អំបិលមួយមុខៗបន្តិចបន្តួច និងម្សៅស៊ុបខ្នរ១ស្លាបព្រាកាហ្វេ។
វិធីធ្វើ
១- លាងសាច់គោឲ្យស្អាត រួចហើយហាន់ជាចំណិតក្រាស់ៗ ទើបប្រឡាក់ជាមួយនឹងគ្រឿង ប្រឡាក់សាច់ទុកប្រើការ។
២- ខ្នុរ ម្ទេសហាន់ជាបន្ទះ ដើមខ្ទឹមកាត់ជាកង់ៗ។
៣- ដាក់ខ្លាញ់បន្តិចបន្តួចចូលក្នុងឆ្នាំងខ្ទះ រួចហើយចាក់សាច់គោចូល ឆាត្រឡប់ចុះឡើងបន្តិច ទើបដួសចេញទុកប្រើការ។
៤- ដាក់ខ្លាញ់១ស្លាបព្រាបាយចូលក្នុងឆ្នាំងខ្ទះ រង់ចាំខ្ទះក្ដៅហុយផ្សែង ទើបដាក់ខ្ញី និងខ្ទឹមចិញ្ច្រាំ បំពងយកក្លិនឈ្ងុយ។ បន្ទាប់មកចាក់សាច់គោ ម្ទេស និងខ្នុរចូល ហើយឆាត្រឡប់ចុះឡើង បន្តិច។ ជាចុងក្រោយចាក់គ្រឿងផ្សំរសជាតិ និងដួសដាក់ចានទុកជាការស្រេច៕

Post a Comment