សម្ល-ម្ជូរយួន
ត្រីរ៉ស់ 4 ខាំ ប៉េងប៉ោះ 1 ផ្លែ ត្រឡាច កន្លះផ្លែតូច ក្រអៅឈូក 2 ដើម ម្នាស់ 1 ចំហៀង ខ្ទឹមស 5 គ្រាប់ អំពិលទុំ 1 កូនចាន ស្ករស 2 ស្លាបព្រាបាយ ម្សៅស៊ុប 1 ស្លាបព្រាបាយ ជីរសម្លម្ជូរយួន (ជីរនាងវង ជីរណា ស្លឹកខ្ទឹម ម្អម)
វិធីធ្វើៈ
1.ត្រីហាន់ជាកង់ៗ ប៉េងប៉ោះហាន់ជាចំណិត ក្រអៅឈូកនិងត្រឡាចកាត់ជាកង់ៗ ជីរសម្លម្ជូរយួន ត្រូវហាន់ឲ្យតូចៗ ខ្ទឹមស ចិញ្រ្ចាំ ហើយបំពង អំពិលទុំជ្រុំយកទឹក។
2.ដាំទឹកឲ្យពុះ បង់ត្រី ម្នាស់ ប៉េងប៉ោះ ក្រអៅឈូក ត្រឡាច ទឹកត្រី ស្ករស ម្សៅស៊ុបទឹកអំពិលទុំពេលពុះដាក់ជីរសម្លម្ជូរយួន ជាការស្រេច៕
Post a Comment