ឆា-ដាមអប់មីសួ

1
គ្រឿង​ផ្សំ : ក្ដាមថ្ម ផ្សិតខ្មៅ មីសួ ការ៉ុត ជីរវ៉ាន់សុយ ស្លឹក​ខ្ទឹម ម្ទេស ស្លឹក​ឃិនឆាយ ប្រេង​ល្ង ទឹក​ដោះ​គោ​ឆៅ ខ្ទឹម​ក្រហម ខ្ទឹមស ខ្ញី ប្រេងឆា និង​ស្រាចិន។គ្រឿង​ផ្សំ​រសជាតិ : ម្សៅស៊ុប អំបិល ស្ករស ទឹក​ប្រេង​ខ្យង និង​ម្ទេសឆា។
វិធី ​ចម្អិន : ដំបូង​ត្រូវ​យក​ក្ដាម​ថ្ម​ទៅ​លាង​ឲ្យ​ស្អាត រួច​យក​ទៅ​បំពង​​ប្រេង​ឆា​ប្រមាណ​ជា​២​នាទី រួច​ទុក​មួយ​អន្លើសិន។ បន្ទាប់​មក​យក​ខ្ទឹម​ស ចំណិត​ខ្ញី ខ្ទឹម​ក្រហម (ពុះជាពីរ) តម្រៀប​នៅ​បាត​ឆ្នាំង​ខ្មៅ​ រួច​យក​ក្ដាម​ដាក់​ចូល។ រៀប​ចំ​បន្ទាប់​មក​ចាប់​ផ្ដើម​រៀបចំ​បន្លែ​នានា។ ផ្សិត​ខ្មៅ​ ការ៉ុត ម្ទេស ស្លឹក​ខ្ទឹម ស្លឹក​ឃិនឆាយ ហាន់​ជា​សរសៃ​ស្ដើងៗ។
យក​មីសួ​ទៅ​ត្រាំ​ទឹក​ ឲ្យ​រីក​ល្មម រួច​យក​វា​ទៅ​លាយ​ជាមួយ​ខ្ញី ខ្ទឹម​ស ស្លឹក​ឃីនឆាយ និង​ស្រា​ចិន ដោយ​ច្របល់​ចូល​គ្នា​ឲ្យ​ស្មើ​សាច់ ដោយ​បន្ថែម​គ្រឿង​ផ្សំ​រសជាតិ​រួម​មាន ម្សៅស៊ុប ស្ករស ប្រេងខ្យង និង​ម្ទេស​ឆា។ យក​មីសួ​នោះ​ទៅ​ដាក់​ក្នុង​ឆ្នាំង​ពី​លើ​ក្ដាម រួច​ចាក់​ទឹក​ដោះ​គោ និង​ទឹក​បន្តិច ហើយ​អប់​ទុក​រយៈ​ពេល​៧​នាទី​លើ​ភ្លើង​ហ្គាស នោះ​ជា​ការ​