ភ្លា-បង្គាកោះកុង

មេផ្ទះទាំងអស់គ្នា!!! គ្រឿងផ្សំៈ បង្គា 3 ខាំ ទឹកកកម៉ដ្ឋ 1កែវ ស្ពៃ
ក្តោប 1 ជ្រុង ម្ទេស 3 គ្រាប់ ទឹកត្រី 2 ស្លាបព្រាបាយ
ទឹកក្រូចឆ្មារ 2ស្លាបព្រាបាយ ស្ករស 2 ស្លាបព្រាបាយ
វិធីធ្វើៈ
1.បង្គាបកសំបកទុកតែកន្ទុយ ស្ពៃក្តោបហាន់ជាសរសៃ ម្ទេស ខ្ទឹមស បុកចូលគ្នា ទឹកកកវាយឲ្យម៉ដ្ឋ។
2.យកបង្គារៀបដាក់ចាន ហើយយកទឹកកកគ្របពីលើឲ្យត្រជាក់(អាចក្លាសេក្នុងទូរទឹកកកក៏បាន)រួចលាយ ទឹកត្រី ស្ករ ទឹកក្រូចឆ្មារ ម្ទេស ខ្ទឹមស ច្របល់ចូលគ្នា ពេលញុំា ស្រោចពីលើបង្គាក៏បាន ចង់ជ្រលក់ក៏បាន ផ្ទាប់ជាមួយស្ពៃក្តោប ឬបន្លែ តាមការចូលចិត្ត៕
ប្រភព Khmer Station
ប្រភព Khmer Station
Post a Comment