ចៀន-ត្រីសាម៉ុងចៀនស្រូបស៊ីអ៊ីវអ៊ីស្លាម

1
ត្រី​សាម៉ុង​ចៀន​ជាមុខ​ម្ហូប​ធម្មតា តែ​ការ​បរិភោគនិង​ទឹកស៊ីអ៊ីវ​អ៊ីស្លាម​ជារបៀប​ថ្មី​មួយ។ យើង​គ្រប់​គ្នាអាចភ្លក្ស​សាកបាន។
១. គ្រឿងផ្សំ៖
សាច់​ត្រី​សាម៉ុង​ ១៨០ក្រាម, ទឹកស៊ីអីុវ​អីុស្លាម​៥០មីលី​លីត, ​ស្រា​ក្រហម​២៥០មីលី​លីត​, ស្ករ​១៥០ក្រាម, ការ៉ុត​១៦០ក្រាម​, ដំឡូង​បារាំង ១៦០ក្រាម​, ត្រសក់​១៦០ក្រាម, ប្រេងឆា ប៊័រ ​ម្រេច​ អំបិល។
២. របៀប​ធ្វើ​៖
ដាក់ទឹក​ស៊ីអីុវ​អីុស្លាម ស្ករ ស្រា​ក្រហម​ចូល​ឆ្នាំ​កូរឱ្យសព្វ ដាក់​លើ​ចង្ក្រាន បើក​ភ្លើង​តូចៗ រហូត​ដល់​បោក​ទឹក​ដល់​ខាប់​ៗ​។​ ប្រឡាក់​ត្រី​សាម៉ុង​និង​អំបិល​ ម្រេច ទុក​មួយ​អន្លើ​ប្រមាណ​​៥នាទី​​ឱ្យចូល​គ្រឿង។ ដាក់​ប៊័រ ចូលខ្ទះ​ក្ដៅ​ឱ្យ​រលាយ​​ ហើយ​ចាក់​​ប្រេង​ឆា​ចូល​ តមក​ដាក់​ត្រី​ចូល​ចៀន​ឱ្យ​ល្មម​ឆ្អិន​ និងឡើង​លឿង​ទាំង​សង​ខាង។ ត្រូវ​ចាំពេល​ត្រឡប់​​សាច់​ត្រី​ប្រយ័ត្ន​បែក​សាច់។
ការ៉ុត​ ដំឡុងបារាំង​ ត្រសក់​ត្រូវ​​ចិត​សំបក​និង​លាង​ឱ្យ​ស្អាត​កាត់​វែងៗ​និង​ដាក់​ស្ងោរ​ ឱ្យឆ្អិន​ ស្រង់​ឡើង​ដាក់ចូល​ខ្ទះ​ប៊័រ​ត្រឡប់​ពីរ​ បី​ត្រឡប់ ហើយ​