បង្អែម-ខ្មែរខែក្តៅ

1
ក្រោយ​ពី​ទទួល​ទាន​អាហារ​រួច​ មិត្ត​គួរ​តែ​ទទួល​បង្អែម​ផ្សេងៗ​ដើម្បី​លាង​មាត់ ដូច្នេះ​ថ្ងៃ​នេះ សាកល្បង​ធ្វើ បបរត្រាវ​​ជាមួយ​គេហទំព័រ​ខ្មែរ​អាយញ៉ូវ​ដែល​មាន​ដូច​ខាងក្រោម​នេះ៖
គ្រឿងផ្សំ៖ ត្រាវ១ផ្លែ​ ដំឡូង៣ផ្លែ ដូង១ផ្លែ ស្ករសកន្លះគីឡូ និង​អំបិល២ស្លាបព្រាកាហ្វេ។
វិធីធ្វើ៖ ដំបូង​អ្នក​ចិត​សំបក​ត្រាវ​ឱ្យ​ស្អាត​យក​វា​ទៅលាង​ទឹក​ពីរ ទៅបី​ទឹក​ហើយគាស់​ត្រាវ​ដាក់​ចាន​ទុក​មួយ​ឡែក បន្ទាប់​មក​ចិត​ដំឡូង​ឱ្យ​ស្អាត​ដូច​គ្នា គាស់​វាដាក់​ចាន​ទុក​មួយ​ឡែក​ផ្សេង​ទៀត ហើយអ្នក​យក​ដូង​មក​ច្របាច់​លាយ​ជាមួយ​ទឹកក្តៅល្មម​មួយ​ពែង​កែវ​យក​ខ្ទិះ​ដើម ​ទុក​មួយ​ឡែក រួច​យក​ដូង​ដែល​នៅ​សល់​ច្របាច់​ជាមួយ​ទឹក​ត្រជាក់​ដាក់​ទឹក​ប្រហែល​ជា​កន្លះ ​ឆ្នាំង​រួច​ហើយ​ដាក់​ត្រាវ និង​ដំឡូង​ដែល​ចិត​ហើយ​ដាក់​ចូល​ក្នុង​ឆ្នាំង​ទុក​វា​ឱ្យ​ពុះ​យក​ត្រាវ និង​ដំឡូងមក​ចុច​មើល​បើ​ផុយ​ល្មម​ដាក់​ស្ករ​កន្លះ​គីឡូ​ចូល​រួច​ដាក់​អំបិល ២ស្លាបព្រា​កាហ្វេ​ចូលភ្លក្ស​មើល​បើល្មម​ដាក់​ចុះ។ ដល់ពេ​ល​ដែល​អ្នក​បរិភោគ​ចាំដាក់​ខ្ទិះ​ដើម​ចូល​ជា​កាស្រេច នោះ​អ្នក​នឹង​បាន​បង្អែម​ខ្មែរខែក្តៅ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសារ​មិន​ខាន៕