បង្អែម-ទឹកឪឡឹកសម្បូរ ជីវជាតិ
ខាងក្រោមនេះជាគ្រឿងផ្សំ និងវិធីធ្វើដ៏ងាយៗ៖
គ្រឿងផ្សំ៖ ឪឡឹកមួយចំហៀងតូច ក្រូចឆ្មារមួយចំនិត ទឹកកកមួយពែង និងស្ករស២ស្លាបព្រាកាហ្វេ។
វិធីធ្វើ៖ ដំបូងអ្នកត្រូវពុះឪឡឹកជាពីរ ហើយឆ្កឹះយកគ្រាប់ចេញបន្ទាប់មកយកស្លាបព្រាឆ្កឹះយកសាច់ឪឡឹកមក ដាក់កិនក្នុងម៉ាស៊ីនក្រឡុក កិនឱ្យម៉ដ្ឋដាក់ស្ករស២ស្លាបព្រាកាហ្វេចូល និងច្របាច់ក្រូចឆ្មាចូលទៀត រួចក្រឡុកឱ្យសព្វចូលជាតិ ហើយចាក់ចូលក្នុងកែវថ្លាដាក់ទឹកកកជាការស្រេច នោះអ្នកនឹងទទួលបាននូវរសជាតិសម្បូរទៅដោយជីវជាតិគ្រប់មុខ៕
Post a Comment