ស៊ុប-បន្លែ

1
គ្រឿងផ្សំៈ

សណ្តែកកួរ 3 ដើម
ផ្កាខាត់ណា 1 ដុំ
ស្លឹកខ្ទឹម 2 ដើម
ការ៉ុត 1 ផ្លែ
ស្លឹកឃីងឆាយ 3 ដើម
អំបិល 2 ស្លាបព្រាបាយ
ទឹកស៊ុប 3 ចានគុយទាវ
ម្សៅស៊ុប​ កន្លះស្លាបព្រាបាយ
ឆែថាវ 1 មើម
វិធីចំអិនៈ
សណ្តែក​កួរ​ត្រូវ​កាត់​ប្រវែង​មួយ​ថ្នាំង​ដៃ ​ឆៃថាវ ​ផ្កា​ខាត់​ណា​ត្រូវ​កាត់​ជាដុំៗ​ រីឯ​ការ៉ុត​ហាន់​ជា​បន្ទះ ​ស្លឹក​ខ្ទឹម​ ស្លឹក​ឃីង​ឆាយ​កាត់​​ជា​​កង់ៗ។​​
ដាំទឹ​ក​ស៊ុប​ ដាក់​ផ្កាខាត់​ណា ​សណ្តែក​កួរ ​ឆៃថាវ​ ការ៉ុត​ អំបិល ម្សៅស៊ុប រំងាស់​រយៈ​ពេល ​15 ​នាទី​ ទើប​ដាក់​ឃីង​ឆាយ​​ និង​​ស្លឹកខ្ទឹម​ជាការ​ស្រេច៕​​