អាំង-នំបុ័ងសាច់មាន់តេរីយ៉ាគី

គ្រាន់តែកែខៃបន្តិចពីម្ហូបជប៉ុន អ្នកអាចចម្អិនសាច់មាន់ Teriyaki ឱ្យទៅជាអាហារពេលព្រឹកនិងនំបុ័ងក្តៅស្រួយ បូកផ្សំនិងរសជាតិសាច់មាន់ប្រឡាក់គ្រឿង Teriyaki ដ៏ឆ្ងាញ់ពិសា ។
ក-គ្រឿងផ្សំ
សាច់មាន់សុទ្ធ 4 ខាំ ទឹក Sauce Teriyaki (ទឹកជ្រលក់បែបជប៉ុនមានលក់នៅទីផ្សារទំនើប) ខ្ទឹមស ខ្ទឹមស្លឹក អំបិល ស្ករ ម្រេចគ្រាប់ ប៉េងប៉ោះ ជីរវ៉ាន់ស៊ុយ ត្រសក់នំបុ័ង ។
ខ-របៀបធ្វើ
- សាច់មាន់លាងសំអាតរួចកាត់ដុំៗល្មមមាត់ ប្រឡាក់សាច់មាន់និង Sauce Teriyaki ខ្ទឹមស ខ្ទឹមក្រហមចិញ្ច្រាំ រោយម្រេចគ្រាប់ខ្លះៗពីលើទុកប្រមាណ 2-3 ម៉ោងឱ្យគ្រឿងគ្រៅជ្រាបចូលសាច់មាន់ ។

សាច់មាន់សុទ្ធ 4 ខាំ ទឹក Sauce Teriyaki (ទឹកជ្រលក់បែបជប៉ុនមានលក់នៅទីផ្សារទំនើប) ខ្ទឹមស ខ្ទឹមស្លឹក អំបិល ស្ករ ម្រេចគ្រាប់ ប៉េងប៉ោះ ជីរវ៉ាន់ស៊ុយ ត្រសក់នំបុ័ង ។
ខ-របៀបធ្វើ


-បើគ្មាន Teriyalci អាចជំនួសដោយទឹកស៊ីអ៊ីវ 1 ស្លាបព្រាសម្លមួយស្លាបព្រាស្ករ និង ស្រា Mirin ឬស្រាសម្រាប់ធ្វើម្ហូប 1 ស្លាបព្រាដែរ ។
-សាច់មាន់ក្រោយពេលប្រឡាក់រួចដាក់ចូលចៀនក្នុងខ្ទះខ្លាញ់ក្តៅដែល បំពងខ្ទឹមស ខ្ទឹមក្រហមឡើងឈ្ងុយហើយ ។ ត្រូវត្រឡប់សាច់មាន់ឡើងចុះ រហូតឆ្អិនល្មម ។ ត្រូវចាំពេលចម្អិនសាច់មាន់ត្រូវចាក់ទឹកគ្រឿងប្រឡាក់សាច់ចូលជាមួយ ។
-យើងអាចបន្ថែមអំបិល ស្ករ ហើយភ្លក្សឱ្យល្មមមាត់ ។ ទឹក Sauce Teriyalci នឹងធ្វើឱ្យពណ៌សាច់ទ្រង់ក្រម៉ៅ ។
បើកភ្លើងតូចល្មមប្រមាណ 30 នាទី រហូតដល់សាច់ឆ្អិន អស់ហើយមានពណ៌ល្មមពេញភ្នែកជាការស្រេច ហើយពន្លត់ចង្ក្រាន ។



នំបុ័ងកម្តៅឱ្យស្រួយ សូកប៉េងប៉ោះបន្ទះៗចូលក្នុងហើយចាប់សាច់មាន់ដុំៗសូកចូលអាចបន្ថែមដោយ ត្រសក់ ឬ មួយជ្រក់តាមចំណូលចិត្តអ្នកបរិភោគ ។ បើចូលចិត្តហឹរ អ្នកអាចបន្ថែមម្ទេសជ្រក់ ៕
Post a Comment