ស៊ុប-នំបញ្ចុកខគោ

1
ក-គ្រឿងផ្សំ
ឆ្អឹង​គោ 1kg ខ្ញី​មួយ​ឬ​ពីរ​មើម ខ្ទឹមបារាំង​មួយ​ឬ​ពីរ​មើម ប្រហិត​សាច់គោ 5ខាំ សរសៃ​គោ 5ខាំ ខ្ទឹម​ស្លឹក​ជីរ​ក្រអូប អំបិល ម្សៅ​ស៊ុប ក្រូចឆ្មារ ស្ករ សណ្តែកបណ្តុះ ស្លឹកគ្រៃ​ចិញ្ច្រាំ ម្ទេស​ម៉ត់ (ម្សៅ) ខ្ទឹមស ប្រេងឆា ជីររណា ។
ខ-របៀប​ធ្វើ
1
ហាន់​ប្រហិត​ជាពីរៗ បើ​ប្រហិត​គ្រាប់​ធំ​ឬ​អ្នក​ហូប​ច្រើន ។
1
ឆ្អឹង​គោ សរសៃ​គោ​លាង​ឱ្យ​ស្អាត ស្រុសទឹកក្តៅ​បន្តិច​ដើម្បីឱ្យ​ស្អាត​ជម្រុះ​ចោល​ក្លិន​និង​សារធាតុ​មិនល្អ ។
1
ខ្ញី​កោស​សម្បក ខ្ទឹមបារាំង​បកសម្បក​លាង​ឱ្យ​ស្អាត​ហើយ​អាំង​វា​ឱ្យខ្លោចៗសម្បក​ខាងក្រៅ ។
ត​មក​ដាក់​ខ្ញី ខ្ទឹមបារាំង ឆ្អឹង​គោ សរសៃ​គោ​ចូល​ឆ្នាំង​ទ្រើស​មួយ​ហើយ​រម្ងាស់​និង​អំបិល​មួយ​ស្លាបព្រា​សម្ល ហើយ​ឧស្សាហ៍​ដួស​ពពុះ​ចោល​ពេល​ពុះ ។
1ខ្ទឹម​ស្លឹក ជីរ​ក្រអូប ជីររណា លាង​សម្អាត​ហើយ​ហាន់ល្អិតៗ ។ សណ្តែក​លាង​ឱ្យ​ស្អាត​ស្រង់​ឡើង​ឱ្យ​ស្រក់​ទឹក​អស់ ។
1
នំ​បញ្ចុក(សរសៃធំ) ឬ​គុយទាវ បើ​ទិញ​ធុញ​ក្រៀម​ត្រូវ​ត្រាំ​ទឹក​ត្រជាក់​ប្រមាណ 15នាទី ហើយ​ស្រុស​ទឹក​ពុះ បួន-ដប់​នាទី​ទៀតហើយ​ពន្លត់​ចង្ក្រាន​គ្រប​ឆ្នាំង​នំ​បញ្ចុក ទុក​មួយអន្លើ លុះ​វា​ត្រជាក់​ចាក់​ចូល​ចាន​ទឹក​ត្រជាក់​ម្តងទៀត កុំឱ្យ​សរសៃ​នំ​ជាប់​គ្នា ហើយ​ស្រង់​ឡើង​ទុកឱ្យ​ស្រក់​ទឹក​អស់ ។ បើ​ប្រើ​នំ​បញ្ចុក​ស្រស់​ត្រូវ​ប្រើ​ដៃ​ស្អាត​រុះ​សរសៃ​នំ​កុំឱ្យ​ជាប់​គ្នា ក្រោយពេល​ស្រុស ។
1ដាក់​កូន​ឆ្នាំង​តូច​មួយ​ឱ្យ​ក្តៅ ដាក់​ប្រេងឆា លីង​ខ្ទឹមស​ឱ្យ​ឈ្ងុយ​ហើយ​ដាក់​ស្លឹកគ្រៃ ម្ទេស​ម្សៅ​ចូល ចាក់ទឹក​ត្រី​ចូល​បន្តិច ស្ករ​បន្តិច ហើយ​ប្រើ​ចង្កឹះ​កូន​ឱ្យ​សព្វ​ប្រមាណ 5 នាទី ពន្លត់​ចង្ក្រាន​ទុក​មួយអន្លើ ។
1
ឆ្នាំង​ស៊ុប​គោ ពេល​ស្ងោរ​ឆ្អិន ហើយ​ស្រង់​សរសៃ​គោ​ឡើង​ហាន់ចំណិតៗល្មមមាត់ ។ ត​មក​ស្ងោរ​ឱ្យ​ពុះ​ទៀត ហើយ​កៀ​គ្រឿង​ឆា​ខាងលើ​ដាក់ចូល បង់​គ្រឿងគ្រៅ​ភ្លក្ស​ឱ្យ​ល្មមមាត់​ហើយ​រម្ងាស់​ទាល់តែ​ឆ្អឹង​គោ​បញ្ចេញ​ ជាតិ​អស់ ហើយ​ដាក់​ប្រហិត​ចូល​ស្ងោ 4-10 នាទី​ទៀត ហើយ​បើកភ្លើង​តូច​ឱ្យ​ពុះតិចៗដើម្បី​ពេល​ហូប​ទឹក​ស៊ុប​នៅក្តៅៗ ។
1
ពេល​ហូប​ដួស​សរសៃ​នំ​បញ្ចុក (គុយទាវ) ដាក់​ចាន រោយ​សរសៃ​គោ​ពីលើ​ហើយ​ស្រូបទឹក​ស៊ុប​ពីលើ​រួច​រោយ​ខ្ទឹម​ស្លឹក​និង​ជីរ​ពីលើ ហើយ​ហូប​និង​សណ្តែកបណ្តុះ​និង​ថែម​ម្ទេស​ផ្លែ​ទៀត​បើ​ចង់​ហ្នឹង​ខ្លាំង ៕