ញាំ-ជ្រក់ខ្ទឹមឆ្ងាញ់និងមិនហាំង
ជាមួយ ការធ្វើរបៀបនេះ សូម្បីអ្នកដែលមិនចូលចិត្ដក្បិននិងភាពហាំងរបស់ខ្ទឹមក៏គង់ចង់ បរិភោគជ្រក់ខ្ទឹមនេះដែរ ពីព្រោះវាឈ្ងុយ ផ្អែមឆ្ងាញ់។ អ្នកអាចសាកល្បងលមើល។
ក-គ្រឿងផ្សំ៖
១,២គីឡូក្រាម, ខ្ទឹមក្រហម ០,៥គីឡូក្រាម, ស្ពឺជូរទុំ ៣០០ក្រាម, អំបិលគ្រាប់៣០០ក្រាម, ស្ករ៤០០មីលីលីត្រ, ទឹកខ្មេះ។
ខ-របៀបធ្វើ៖
ខ្ពឹមក្រហមបកសំបកកាត់បុសចោលឱ្យអស់។ តំរៀបខ្ទឹមមួយជាន់រោយអំបិលគ្រាប់មួយជាន់។ ពូតផ្លែស្ពឺយកទឹកស្រោចពីលើឱ្យលិចខ្ទឹម កាកផ្លែស្ពឺដាក់ពីលើខ្ទឹម។ គ្របមាត់ឱ្យជិតទុកចោលមួយថ្ងៃ ហើយឧស្សាហ៍ត្រឡប់បួនដប់មើមនៅខាងលើដើម្បីឱ្យខ្ទឹមស្មើពណ៌។
ក្រោយទុកមួយថ្ងៃត្រៀមទឹកខ្មេះដាក់ក្នុងគោមពីរដើម្បីលាងខ្ទឹម។ ស្រង់យកម្ដង៤-១០មើមដាក់ចូលគោមទី1លាងលើកទី១ តមកដាក់ចូលគោមទី2លាបលើកទី២ ហើយដាក់ឱ្យស្ងួតមួយអន្លើ។
Post a Comment