ញាំ-វិធីធ្វើជ្រក់សណ្តែកបណ្តុះ

គ្រឿងផ្សំ៖
- សណ្តែកបណ្តុះ
- ទឹកបាយ ស្ករស អំបិល
របៀបធ្វើ៖
- លាងសណ្តែកបណ្តុះអោយស្អាត រួចដាក់ក្នុងឆ្នាំង វឺអ្វីដែលអាចដាក់ទឹកក្តៅបាន។
- ដាក់អំបិលអោយប្រៃបន្តិច ដាក់ស្ករស១ភាគ៣នៃអំបិល។
- ចាក់ទឹកបាយដែលពុះក្នុងឆ្នាំងសណ្តែកបណ្តុះ ធ្វើយ៉ាងណាអោយលិចសណ្តែក។
- ពេលវាត្រជាក់ចាក់ដាក់ក្នុងក្រល បិទគំរបអោយជិត ទុករយៈពេល១យប់ ១ថ្ងៃ អាចបរិភោគបានហើយ។
ចំណាំ៖
- បើមិនប្រើទឹកបាយពុះក៏បានដែរ តែទុករយៈពេលយូរបន្តិចទើបឡើងជូរអាចញ៉ាំបាន។
- បើចូលចិត្តផ្អែម ថែមស្ករសតាមការដែលចូលចិត្ត។
Post a Comment