បង្អែម-អាហាររូបត្ថម្ភ ៣យ៉ាងឱ្យស្រស់ស្អាត

សុខភាពល្អ ធ្វើឱ្យជីវិតរស់នៅ មានភាពរីករាយ ស្រស់ថ្លា  ជឿជាក់ និង អាចសម្រេចបាននូវកិច្ចការ សំខាន់ៗ  ជាច្រើន   ដោយសារតែ    ភាពទុកចិត្តលើខ្លួនឯង  ដែលទទួលបានមកពី សុខភាពល្អ របស់អ្នក។ ជាពិសេសជួយប្រែក្លាយឱ្យ​សម្រស់របស់អ្នក   កាន់តែស្រស់ស្អាតនិង ថែរក្សាឱ្យនៅក្មេង ជានិច្ច។
ខាងក្រោមនេះ ជាអាហាររូបត្ថម្ភ មួយចំនួន  ដែលអ្នកគួរទទួលទាន ដើម្បីទទួលបាននូវសុខភាពល្អ និង ធ្វើឱ្យសម្រស់​ស្រស់ស្អាត៖
១/ ផ្លែប៉ម និង​ ផ្លែឈើរី៖ ជាប្រភេទអាហារ ដែលសម្បូរណ៍ទៅដោយ វីតាមីន អេ បេ ស៊ី អ៊ីនិង សារធាតុ ​Lutein មានតួនាទី ធ្វើឱ្យឆ្អឹងលូតលាត់បានល្អ រឹងមាំ មានស្បែកភ្លឺរលោង  និងមានសម្រស់នៅក្មេង ជាង វ័យ។
1
២/ បន្លែបៃតង ទំពាំងបាយជូពណ៌បៃតង និង ផ្លែប៉មពណ៌បៃតង៖ ជាប្រភេទបន្លែ និងផ្លែឈើ មានផ្ទុកសារធាតុដែក វីតាមីន ខេ   ដែលអាចជួយដល់ស្រ្តីមានផ្ទៃពោះ  ឱ្យមានសុខភាពល្អ មានកំលាំង ធ្វើឱ្យកោសិកាសាច់ដុំលូតលាស់ល្អ និង ឆ្អឹងរឹងមាំ។
1
៣/ ផ្លែស្តូបឺរី ផ្លែប៊្លូបឺរី និង​ ផ្លែស្វាយ៖ ផ្លែឈើទាំងនេះ មានផ្ទុកទៅដោយ សារធាតុការពារប្រតិកម្មអុកស៊ីត   ដែលផ្តល់អត្ថប្រយោជន៍ យ៉ាងសំខាន់  ធ្វើឱ្យមាន  សម្រស់ស្រស់សោភានិង ប្រឆំាងនឹងវ័យចំណាស់ បានយ៉ាងមានប្រសិទ្ធិភាព។
ចំណំា៖ អាហារទាំងនេះ អាចទទួលទាននៅស្រស់ៗ ឬ កិនធ្វើជាទឹកផ្លែ៕
1