សម្ល-ក្រញាំ ឥន្រ្ទី លេងទឹក

1
គ្រឿងផ្សំ
-ជើងមាន់ ១/២ គ.ក្រ
-ឆ្អឹង​មាន់(យក​តេ​ផ្នែក​ឆ្អឹង) ២ ក្បាល
-ខ្ញី​ចាស ៣ ចំណិត
-អំបិល​ម៉ដ្ឋ ១ ស្លាបព្រា​កាហ្វេ
-ឬ​ស​ជីរវ៉ានស៊ុយ ៤-៥ ដើម
-ទឹក​ស៊ុប ៧ វែក​ធំ
-ប៊ីចេង ឬ​ម្សៅ​ស៊ុប​រ៉​ត​ឌី បន្តិចបន្តួច។
វិធី​ធ្វើ
ដំបូង យក​ឆ្អឹង​មាន់ មក​កាប់​ជាដុំៗ ដាក់​ក្នុង​ឆ្នាំង  រួច​ដាក់​ទឹក​ចូល ប្រមាណ ៨-១០វែក ស្ងោរឱ្យ​ពុះ ដោយ​ប្រើ​ភ្លើង​ខ្លាំង​មួយ​សន្ទុះ សឹម​បន្ថយ​ភ្លើង រម្ងាស់​រហូត​ទឹក​ឡើង​ថ្លា​សឹម បិទ​ភ្លើង។
បន្ទាប់មក   យក​ជើងមាន់  មក​លាង​ទឹក​ឱ្យ​ស្អាត កាប់​ជា កំណាត់ៗ ដាក់​ក្នុង​ឆ្នាំង ដួស​ទឹកស៊ុប​ដាក់ ៧វែង​ធំ រួច​ដាក់​ខ្ញី, ឬ​ស​ជីរវ៉ាន់ស៊ុយ ចូល រ​ម្ងោ​ស់​ឱ្យ​ពុះ ដោយ​ឧស្សាហ៍​ដួស   ពពុះចេញ​ផង រួច​បន្ថយ​ភ្លើង ដាក់​អំបិល និង​ប៊ីចេង ឬ​ម្សៅ​ស៊ុប​រ៉​ត​ឌី ចូល  រួច​ភ្លក្ស​រសជាតិ ជាការស្រេច៕
ប្រភព៖ Cooking Cambodian