អាំង-ភ្លៅមាន់ចំហុយគ្រឿងផ្សំជប៉ុន

1

គ្រឿងផ្សំ៖
-ភ្លៅ​មាន់​ប្រមាណ៨ភ្លៅ​ដោយ​យក​ស្បែ​កវា​ជាប់​ជាមួយ​ផង
-ទឹក១ពែង
-ទឹក​ខ្មះ​កន្លះ​ពែង
-ទឹក​សឿង១/៣ពែង
-ស្ករស២ស្លាបព្រា​បាយ​កន្លះ
-ស្លឹក​សរបក​និង​ហាន់​ឲ្យតូចៗ
-ម្ទេស​ហិ​រ​មួយ​ផ្លែ​ដោយ​យក​គ្រាប់​ចេញ​ហាន់​ជាចំណិតៗ
-ស្លឹក​ខ្ទឹម​វែង
របៀប​ចម្អិន៖
ទី១. ចាក់​គ្រឿងផ្សំ​ទាំងអស់​ចូលទៅក្នុង​ឆ្នាំង​តូច​ឬ​ខ្ទះ​ដែលមាន​កម្ដៅ
ទី២.ទុក​គ្រឿងផ្សំ​នៅក្នុង​ខ្ទះ​រហូតដល់​ពុះ​ហើយ​បន្ទាប់មក​រម្ងាស់​ឲ្យ​ខះទឹក​ដោយ​ប្រើពេល​ប្រមាណ២០នាទី
ទី៣.ដួស​ពពុះទឹក​រម្ងាស់​គ្រឿងផ្សំ​ដែល​ឡើង​មកលើ​មាត់ឆ្នាំង​ឬ​ខ្ទះ​ចេញ
ទី៤.បន្ថែម​កម្ដៅ​ហើយ​ចាក់​ភ្លៅ​មាន់​ចូលទៅក្នុង​ទឹក​រម្ងាស់​គ្រឿងផ្សំ​ហើយ​ទុក​រហូតដល់​វា​ខះទឹក​និង​ឆ្អិន​ល្មម
ទី៥.រៀបចំ​ដួស​ភ្លៅ​មាន់​ទាំងអស់នោះ ដាក់​ចាន់​ដោយ​ហួស​កម្ទេច​ខ្លឹម​សរ​និង​ម្ទេស​ចេញ
ទី៦.រួច​រោយ​ស្លឹក​ខ្ទឹម​លើ​ភ្លៅ​មាន់​តាម​ការគួរ​គឺជា​ការ​ស្រេច។
តើ​ប្រិយមិត្ត​អាច​ចម្អិនម្ហូប​មួយ​មុខ​ខាងលើនេះ បាន​ឬទេ?ហើយ​យល់​យ៉ាងម៉េច​ដែរ​ចំពោះមុខ