ភ្លា-របៀបរុស្ស៊ី

1
 ភ្លា​បែប​រុស្ស៊ី​ គឺជា​មុខ​ម្ហូប​ធម្មតា​មួយ​ប្រភេទ​ ដែល​មាន​គ្រឿង​ផ្សំ​ជា​ពពួក​មើម​ស្ងោរ​ លាយ​និង​ទឹក​ជ្រលក់​ ​(Sauce) Mayonnaise ប៉ុន្តែ​បើ​រក​បាន​ Mayonnaise បែប​រុស្ស៊ី​ នោះ​រសជាតិ​កាន់​តែ​ប្រសើរ​ឡើង។
១. គ្រឿងផ្សំ៖
សាច់​ជ្រូក​ស្ងោរ​ ៥០g,  ដំឡូង​បារំាង​ ១មើម​,  ការ៉ុត​ ១/២​មើម,  សណ្តែក​ហូឡង់​ ៥០g, សាឡាដ​ ៥០g, ​ ប៉េងប៉ោះ​ ២,  មូស្តាត​ (Mustard) ១/៣​ស្លាបព្រា​សម្ល​, អំបិល, ម្រេច, ទឹក​ក្រូចឆ្មារ។
២. របៀបធ្វើ៖
សាច់ជ្រូក​ស្ងោរ​កាត់​តូចៗ​ល្មម​មាត់​ ដំឡូង​បារាំង​ និង​ការ៉ុត​ ចិត​សំបក​ហើយ​កាត់​ជ្រុងៗ។ សណ្តែក​ហូឡង់​ សាឡាដ​លាង​ឱ្យ​ស្អាត​ ប៉េងប៉ោះ​លាង​ឱ្យ​ស្អាត​កាត់​ជា​ពីរ។
ដំឡូង ​បារាំង​ ការ៉ុត​ សណ្តែក​ហូឡង់​យក​ទៅ​ស្ងោរ​ឱ្យ​ឆ្អិន។ ស៊ុត​មាន់​ស្ងោរ​ឆ្អិន​បក​សំបក​ហើយ​កាត់​ជា​៤ចំណែក។ លាយ​ឱ្យ​សព្វ​សាច់​រវាង​ Mayonnaise និង​មូស្តាត​ ព្រម​ទាំង​ អំបិល​ ម្រេច​ និង​ទឹក​ក្រូចឆ្មារ។ តមក​ដាក់​ដំឡូង​បារាំង​ ការ៉ុត​ និង​សណ្តែក​ហូឡង់​ស្ងោរ​រួច​ចូល​ហើយ​កូរ​ឱ្យ​សព្វ​សាច់។ ពេល​បរិភោគ​ត្រូវ​រៀប​សាឡាដ​ ជុំវិញ​ចាន​គោម​កំផ្លាត