ចៀន-ត្រប់សណ្ដាយស្នូលសាច់ចិញ្ច្រាំ
ជាមួយគ្រឿងផ្សំងាយៗដូចត្រប់សណ្ដាយ ជីវក្រអូប ខ្ទឹមបារាំងសាច់ជ្រូក និងរបៀបចម្អិនសាមញ្ញៗ យើងជឿថាវាអាចជួយឱ្យបញ្ជីមុខម្ហូបប្រចាំគ្រួសារអ្នកកាន់តែសម្បូរ សម្រាប់ការទទួលបានដ៏ឆ្ងាញ់ពិសា។
ក-គ្រឿងផ្សំ
ត្រប់សណ្ដាយ២ផ្លែវែងៗសាច់ជ្រូកឬសាច់មាន់កិន២ខាំ ជីរក្រអូប៤-១០ស្លឹក ខ្ទឹមបារាំងមួយចំហៀង ទឹកត្រី អំបិល ម្សៅស៊ុបម្រេច ខ្ទឹមក្រហមហាន់តូចៗ ប្រេងឆា ជ្រក់ម្ទេស(ហូបតាមចិត្ដ)។
ខ-របៀបធ្វើ
-កាត់ត្រប់សណ្ដាយកង់ៗ៥សង់ទីម៉ែត្រ ត្រាំត្រប់ក្នុងទឹកអំបិលឡមៗប្រមាណជា១៥នាទី។
-កាត់ដុំត្រប់សណ្ដាយតែកុំឱ្យដាច់ពីគ្នា។
-ជីរក្រអូបហាន់តូចៗ ខ្ទឹមបារាំងចិញ្ច្រាំតូចៗ។
-សាច់ជ្រូកកិនលាយនិងជីរក្រអូប ខ្ទឹមក្រហមហាន់តូចៗលាយនិងម្រេចគ្រាប់ខ្លះៗ អំបិលមួយស្លាប់ព្រា ម្សៅស៊ុបកន្លះស្លាបព្រា ទឹកត្រីបីកូនស្លាបព្រាច្របល់លាយឱ្យសព្វសាច់។
-ប្រើស្លាបព្រាដួសល្បាយសាច់ចិញ្រ្ចាំ ញាត់ចូលកណ្ដាលកង់ត្រប់។ ត្រូវញាត់សាច់ឱ្យណែននិងច្រើន ត្បិតពេលចៀនសាច់និងស្វិតមកវិញ។
-ដាក់ប្រេងឆាឱ្យពុះក្នុងខ្ទះក្ដៅ ដាក់ត្រប់ស្នូលសាច់ ចូលម្ដងមួយកង់ៗ ហើយប្រើចង្កឹះត្រឡប់វាឱ្យល្អិតល្អ សព្វកន្លែង។
-ពេលត្រប់ឆ្អិនស្រង់ដាក់លើចានកំផ្លាតដែលមានទ្រាប់ក្រដាសសម្រាប់ យកប្រេង។ បើអាចអ្នកអាចអាំងត្រប់ក្នុងកម្ដៅឱ្យក្ដៅ២០ទៅ២៥នាទីជំនួសការចៀន ក៏បាន។
រើសត្រប់សណ្ដាយប្រវែងៗគ្នា
កាត់ត្រប់ដុំជាពី តែកុំឱ្យដាច់ពីគ្នា
ជីរក្រអូបលាងឱ្យស្អាតចិញ្ច្រាំឱ្យល្អិតៗ
ជីរក្រអូបលាងឱ្យស្អាតចិញ្ច្រាំឱ្យល្អិតៗ
ញាត់សាច់ចូលកណ្ដាលដុំត្រប់






ដាក់ចៀនលើចង្ក្រាន បើកភ្លើងតូចៗឱ្យឆ្អិនសព្វសាច់។
Post a Comment