ភ្លា-ត្រីអណ្តែង និងស្វាយ

1
វា​ជា​មុខ​ម្ហូប​បើកឆាក​យ៉ាង​ប្រពៃ ដែល​ត្រូវ​បាន​បូកផ្សំគ្នានូវ​រសជាតិ ​ប្រៃ ផ្អែម​ ជូរ​ និង​ ហិរ​។ ​ជាតិជូរៗ​របស់​សា្វយ​ផ្សំដោយ​ឱជា​រស​ឆ្ងាញ់​​​​​ពិសារ​នៃសាច់ត្រីអណែ្តង​ ជម្រុញ​ឱ្យ​អ្នក​ផង​ចង់​ទទួលទាន​បន្តនូវ​មុខ​ម្ហូប​ដទៃឯទៀត​ៗ។
១. គ្រឿងផ្សំ៖
ត្រីអណ្តែង ២០០ក្រាម, ម្ទេសខ្មាំង ៤-៥ផ្លែ, ទឹកត្រីឆ្ងាញ់ ៣ ស្លាប​ព្រា​​សម្លរ, ស្ករ ២ស្លាបព្រាសម្លរ, ខ្ទឹមក្រហម៥០ក្រាម, សណ្តែក​ដី​៣០​ក្រាម, ប្រេងឆា៣ស្លាបព្រាសម្លរ។
២. របៀប​ធ្វើ​៖
ត្រីអណ្តែងលាង និង ទឹកអំបិលឱ្យស្អាតរំអិល វះ​ពោះ​យក​ពោះវៀនចេញឱ្យអស់ ​ទុកឱ្យស្ងួតទឹក។ ដាក់ត្រីអណ្តែងចៀន​ឱ្យ​ឆ្អិនសព្វសាច់ ពល្លះយកតែសាច់ ហូត​ឆ្អឹង​ចោល​ឱ្យ​អស់​ហើយ​ចិញ្រ្ចាំឱ្យតូចៗរួចលាយច្របល់​ និង​ម្សៅ​បំពង តមក​ដាក់​ ចូលខ្ទះប្រេង កំពុង​ពុះចៀន​សាថ្មីឱ្យ​ឡើងស្រួយ​ហើយ​ដួសដាក់ចាន​កំផ្លាត។ ស្វាយ​រើស​​យកធុន​ណា ​ជូរ​ល្មមៗ​ចិត​សំបក​ចោល​លាង​ឱ្យ​ស្អាត​ហើយ​ឈូស​ជាសរសៃវែងៗ។​