ឆា-ភ្លាមីសួ របៀបកូរ៉េខាងត្បូង
ក-គ្រឿងផ្សំមីសួ (កូរ៉េខាងត្បូង) ឬមីសួ ធម្មតា 200g ស្ពៃខៀវ 300g សាច់គោសុទ្ធ 300g ការ៉ុត 1មើម ផ្សិតចំបើង (ផ្សិតត្រចៀកកណ្តុរ ឬ ផ្សិតតុងកូវក៏បាន) ខ្ទឹមបារាំងពាក់កណ្តាលផ្លែ ប្រេងឆា ទឹកស៊ីអ៊ីវ ស្ករ ល្ងលីង 1ស្លាបព្រា ។
ខ-របៀបធ្វើ
មីសួត្រាំទឹកឱ្យទន់ ស្រុះឱ្យឆ្អឹន ហើយស្រង់ឡើងត្រាំទឹកត្រជាក់ឱ្យស្រួយ
ស្ពៃលាងឱ្យស្អាតកាត់សំអាតប្ញស ។ បើស្ពៃដើមវែងៗត្រូវកាត់ជាកង់ៗស្រុះទឹកក្តៅលាយអំបិលបន្តិច ទុកល្មមឆ្អិន ស្រង់ឡើងទុកឱ្យស្ងួត ។ការ៉ុតលាងឱ្យស្អាតហាន់តូចៗ ផ្សិតលាងសម្អាតហើយបេះជាជម្រៀតតូចៗ ។ ខ្ទឹមបារាំងហាន់ចំណិត ស្លាស្តើងៗ ។
ដាក់ខ្ទះឡើងចង្ក្រានច្រូចប្រេងឆាឱ្យពុះហើយឆាត្រឡប់ខ្ទឹមបារំាងឱ្យឆ្អិន ។
តមកឆាត្រឡប់ការ៉ុតនិងផ្សិតរបៀបហ្នឹងដែរ ហើយចាក់ចូលចានទុកមួយអន្លើ ។ ក្នុងខណៈឆាត្រឡប់បន្លែនេះអាចបង់គ្រឿងគ្រៅខ្លះៗតាមចំណូលចិត្ត ។
សាច់គោហាន់ចំណិតតូចៗ ប្រឡាក់ទឹកស៊ីអ៊ីវនិងម្ស៉ៅ ស៊ុប និងស្លឹកខ្ទឹម តមកដាក់ចូលខ្ទះឆាដោយបើកភ្លើងធំ ។
តមកយកចានគមធំ ឬ កូនចានដែកដាក់មីសួនិងគ្រឿងផ្សំទំាងអស់ច្របល់គ្នាលាយឱ្យសព្វ ។
ពេលលាយយើងអាចបង់គ្រឿង ភ្លក្សឱ្យល្មមមាត់ និងក្រូចប្រេងឆាពីលើបន្តិច ហើយរោយល្ង លីងពីលើ ។
ត្រូវលាយឱ្យសព្វ ។
Post a Comment