ឆា-ម្ហូបចិន Bourbon Chicken

1

នៅថ្ងៃនេះ​ សូម​ណែនាំ​ប្រិយមិត្ត​ឲ្យ​ស្គាល់​នូវ​មុខម្ហូប​ចិន​មួយ​មុខ​ដែល​ងាយស្រួល​ ចម្អិន​និង​ធានាថា​មាន​រសជាតិ​ឆ្ងាញ់​មែន​ទែន​គឺ​ម្ហូប​ដែលមាន​ឈ្មោះថា Bourbon Chicken។តើ​ម្ហូប​មួយ​នេះ​មាន​គ្រឿងផ្សំ​និង​របៀប​ធ្វើ​យ៉ាងម៉េច​ខ្លះទៅ?
គ្រឿងផ្សំ​BourbonChicken
-សាច់​ទ្រូង​មាន់​ប្រមាណ១គីឡូក្រាមហើយ​កាត់​វា​ជាដុំៗ
-ប្រេងឆា​អូ​លី១-២ស្លាបព្រា​បាយ
-ខ្ទឹមសរ​មួយ១កំពឹសចិញ្ច្រាំ​ឲ្យ​ល្អិត
-ទឹក​ខ្មី១/៤នៃ​ស្លាបព្រា​កាហ្វេ
-ម្រេច​ក្រហម​ម៉ត់​ចំនួន៣/៤នៃ​ស្លាបព្រា​កាហ្វេ
-ទឹក​ផ្លែ​ប៉ោម​ចំនួន១/៤ពែង
-ស្ករត្នោត​ចំនួន១/៣នៃ​កូនចាន​ម្ហូប
-ទឹក​ប៉េង​បោះ​ចំនួន២ស្លាបព្រា​បាយ
-ទឹក​ខ្មះ​ចំនួន១ស្លាបព្រា​បាយ
-ទឹក​សុទ្ធ​ចំនួន​កន្លះ​ពែង
-ទឹកសៀង​ចំនួន១/៣នៃ​កូនចាន។
របៀប​ធ្វើ​BourbonChicken
១.ចាក់​ប្រេងឆា​អូ​លីវ​ចូល​នៅក្នុង​ខ្ទះ​ទុក​រហូតដល់​ក្តៅ
២.ចាក់​សាច់មាន់​ចូលក្នុង​ខ្ទះ​ហើយ​ទុក​រហូតដល់​ឡើង​ពណ៌​ត្នោត(តែ​កុំ​ឲ្យ​ឆ្អិន)
៣.ដួស​សាច់មាន់​ចេញពី​ខ្ទះ​ដាក់​ក្នុង​ចាន
៤.ដាក់​គ្រឿងផ្សំ​ដែល​នៅសល់ចូល​នៅក្នុង​ខ្ទះ​ដែល​ក្ដៅ​ល្មម​ហើយ​ច្របល់​វា​បញ្ចូល​គ្នា
៥.ចាក់​សាច់មាន់​ចូល​ខ្ទះ​ជាថ្មី​ហើយ​ទុក​វា​រហូតដល់​ពុះ
៦.បន្ថយ​ភ្លើង​បន្តិច​ហើយ​រម្ងាស់​ទុក​រហូតដល់២០នាទី
៧.ដួស​វា​ដាក់​ឬ​ស្រូប​លើ​បាយ​ក្ដៅ​ឬ​ចាន តាម​ការគួរ គឺជា​ការ​ស្រេច។
តើ​ប្រិយមិត្ត​មាន​ចំណាប់អារម្មណ៍​ចង់​សាក់​ឬ​ភ្លក់​មុខម្ហូប​មួយ​នេះ​ទេ?បន្ទាប់ពី​បានដឹង​ពី​គ្រឿងផ្សំ​និង​របៀប​ធ្វើ​ហើយ តើ​ប្រិយមិត្ត អាច​សាកល្បង​ចម្អិន​បានទេ?