ភ្លា-អណ្តាតជ្រូក

1ក-គ្រឿងផ្សំ
អណ្តាត​ជ្រូក ធំ​ល្មម 2 ខ្ទឹមបារាំង​ហាន់​ដូច​ចំណិត​ស្លា ជីរ​ក្រអូប ជីរសាំងក្រហ៊ុំ ។
គ្រឿងផ្សំ​សម្រាប់​ទឹក​ជ្រ​លោះ (Sauce)
ទឹកត្រី​ឆ្ងាញ់ 3ស្លាបព្រា​សម្លរ ស្ករ​ពីរ​ស្លាបព្រា​សម្លរ ទឹកក្រូច​ឆ្មារ 2ស្លាបព្រា​សម្លរ ខ្ទឹមស​ពីរ​កំពឹស​ចិញ្ច្រាំ​ឱ្យ​ម៉ត់​ម្ទេសខ្មាំង 1គ្រាប់​ចិញ្ច្រាំ​ឱ្យ​ម៉ត់ ។
1ខ-របៀប​ធ្វើ
1អណ្តាត​ជ្រូក​លាង​ឱ្យ​ស្អាត​ស្រុះទឹកក្តៅ​និង​ទឹកខ្មេះ​ប្រមាណ 2នាទី​ស្រង់​ចេញ​កោស​ស្រទាប់​សអន្ធិលៗឱ្យ​ស្អាត ។ ដាក់ ចូល​​ឆ្នាំង​ស្ងោរ​និង​អំបិល​មួយ​ជិប​ប្រមាណ 20នាទី ។
1ពេល​ឆ្អឹង​ស្រង់​ឡើង​ដាក់​ត្រាំ​ក្នុង​ទឹក​ត្រជាក់​ស្អាត​ឱ្យ​ស្រួយ ត​មក​ហាន់ចំណិតៗល្មមមាត់ ។
1ដាក់​អណ្តាត​ហាន់​រួច​ចូល​លាយ​និង​ជីរ​គ្រប់មុខ ខ្ទឹមបារាំង ហើយ​ស្រូបទឹក​ជ្រ​លោះ​ពីលើ ភ្លក្ស​ឱ្យ​ល្មមមាត់ ។
អាច​ថែម​អំបិល ក្រូចឆ្មារ ម្ទេស ឬ ស្ករ ទៅតាម​ចំណូលចិត្ត​នៃ​សមាជិកគ្រួសារ​អ្នក ។
1