អាំង-ម្ហូបអាំងឆ្ងាញ់មាត់

នេះជាម្ហូបពេញនិយមរបស់បងប្អូននៅស្រុកទ្រាំងកម្ពុជាក្រោម ។ ក្លិនឈ្ងុយឈ្ងប់ឆ្ងាញ់ពិសា ងាយស្រួលធ្វើ ។
សាច់គោត្រូវដាក់អាំងល្មមឆ្អិន ទឹកត្រីម្ទេសហឹរៗនាំមកឱ្យអ្នកបរិភោគនូវរសជាតិប្លែក មិនអាចបំភ្លេចបាន ។
ក-គ្រឿងផ្សំ
សាច់គោសុទ្ធ 0,5kg នំបញ្ចុក ល្ង ខ្ទឹមក្រហមចិញ្ច្រាំ ប្រេងឆា ស្ករ អំបិល ម្ស៉ៅ ខ្ទឹមស ស្លឹកគ្រៃចិញ្ច្រាំឱ្យម៉ត់ ។
ខ-របៀបធ្វើ
-សាច់គោលាងឱ្យស្អាត ហាន់បន្ទះស្តើងៗល្មមមាត់ ។ ប្រឡាក់សាច់គោនិងគ្រឿងគ្រៃម៉ត់ និង ល្ង ។ ត្រូវលាយឱ្យសព្វនិងប្រេងឆាហើយទុកមួយអន្លើ ឱ្យសាច់គោស្រូបជាតិពីគ្រឿងគ្រៃ ។
-ជីរគ្រប់មុខលាងឱ្យស្អាត ត្រសក់ហាន់បន្ទះវែងៗ ។
-លាយទឹកជ្រលោះ : កាពិះសុទ្ធមួយចាន ខ្ទឹមស ម្ទេសទាំងផ្លែស្លឹកគ្រៃបុកឱ្យម៉ត់ ។ ម្នាស់ ¼ ផ្លែចិញ្ច្រាំឱ្យតូចៗ ហើយលាយនិងកាពិះ លាយទឹកក្តៅមួយចានឱ្យល្បាយរាវបន្តិច ច្របាច់ក្រូចឆ្មារលាយនិងស្ករភ្លក្សឱ្យល្មមមាត់ ។
-បង្កាត់ចង្ក្រានធ្យូងឱ្យឆេះល្អ យកសន្លឹកក្បឿងស្អាតដាក់ពីលើពេលក្តៅល្អត្រូវច្រូចប្រេងឆាឡើង តមកដាក់បន្ទះសាច់គោឡើងអាំង ។ អាំងឆ្អិនដាក់តម្រៀបលើចានកំផ្លាត រមូលនំអង្គរ (បាញ់ត្រាង) និងសាច់គោ ព្រមទាំងជីរគ្រប់មុខនិងបញ្ចុកជ្រលោះទឹកត្រី ប្រាកដជាឆ្ងាញ់ ។
2-ត្រីក្រាញ់អាំង
មិនមែនត្រឹមតែស្លរ ខម្រេច ឬ មៀននោះទេ ត្រីក្រាញ់អាំងហូបនិងនំអង្គរ (នាញ់ត្រាង) និងជីរគ្រប់មុខ ជាម្ហូបមួយបែបឈ្ងុយឆ្ងាញ់ដែលអ្នកមិនគួររំលង ។

ត្រីក្រាញ់អាំងក្រអូបឈ្ងុយឈ្ងប់ ហូបផ្ទាប់និងជីរ ជ្រលោះទឹកត្រីឆ្ងាញ់ណាស់ ។
ក-គ្រឿងផ្សំ
ត្រីក្រាញ់ 0,5kg (បើត្រីធម្មជាតិគឺលេខ1) ជីរក្រអូបនិងជីរឯទៀតៗតាមចំណូលចិត្ត ត្រសក់ …..។ ទឹកត្រី ខ្ញី ខ្ទឹមស ម្ទេស នំអង្គរ ទុកខ្ចប់ត្រី ។
ខ-របៀបធ្វើ
-ត្រីក្រាញ់លាងសំអាតឱ្យស្អាតទុកស្រក់ទឹកអស់ ប្រឡាក់អំបិលគ្រឿងទុកបន្តិចហើយអាំងនិងចង្ក្រានធ្យូង ។
-ជីរលាងសំអាតហើយទុកឱ្យស្រក់ទឹក ។
-ទឹកជ្រលោះជូរអែម មានខ្ទឹម ស ម្ទេស ក្រូចឆ្មារ ស្ករនិងទឹកត្រី ។
3-គ្រឿងសមុទ្រអាំងនិងថ្មភ្នំ
បើធុញនិងការរមូលត្រីសាច់ជាមួយនំអង្គរ អ្នកអាចជប់លៀងសមាជិកគ្រួសារជាមួយគ្រឿងសមុទ្រអាំងនិងថ្ម ។

គ្រឿងសមុទ្រអាំងនិងថ្មភ្នំប្លែកមាត់ និង មិន ទ្រលាន់ថែមទៀត
ក-គ្រឿងផ្សំ
ថ្មីភ្នំតូចដុតក្តៅទុកសម្រាប់អាំង គ្រឿងសមុទ្រមាន ងាវ គ្រំ លៀស ……. ទឹកជ្រលោះ អំបិល ម្រេច ក្រូចឆ្មារ ឬ ក្រូចឆ្មារ ទឹកត្រី ខ្ទឹមស ម្ទេស ។
ខ-របៀបធ្វើ
គ្រឿងសមុទ្រត្រូវត្រាំទឹកឱ្យអស់អាចម៍ដី ហើយលាងសំអាតច្រើនដងឱ្យស្អាតបង្កាត់ចង្ក្រានធ្យូង តម្រៀបភ្នំតូចៗពីលើ ពេលថ្មក្តៅល្អ តម្រៀបគ្រឿងសមុទ្រពីលើអាំង ។ អ្នកអាចអាំងគ្រឿងសមុទ្រដោយបឺ ខ្លាញ់និងខ្ទឹម ឬ អំបិលម្ទេស….តាមចំណូលចិត្ត ៕

Post a Comment