ឆា-មឹកឆា អំបិលម្រេច

1
គ្រឿងផ្សំ
-មឹក
-ប៉េងប៉ោះ
-សាលាដ
-ស្ករស
-អំបិល
-ក្រូចឆ្មារ
-ប្រេងឆា
-ខ្ទឹមស
-ម្រេច
វិធី​ធ្វើ
១- មឹក​បន្ទះ​ធំ​ល្អ កន្លះ​គីឡូ ប្រេងឆា ៣ស្លាបព្រា  ខ្ទឹមស ៤ដុំ បកសំបក​ច​ញ្ផ្រាំ​អោយ​ម៉ត់ ស្ករស   កន្លះ​ស្លាបព្រា​កាហ្វេ   អំបិល  ២ស្លាបព្រា​កាហ្វេ  ទឹកក្រូច​ឆ្មា   ២ស្លាបព្រា​កាហ្វេ ក្រូចឆ្មា ២-៣ចំណិត    ម្រេច ម៉ត់ ១ស្លាបព្រា​កាហ្វេ  សាលាដ ១៥ក្រាម  ប៉េង​បោះ​ហា​វៃ១០០ក្រាម។
២- ហាន់​មឹក ដុំៗ
៣- លាយ​បញ្ចូល​គ្នា​មឹក ប្រេងឆា ខ្ទឹមស ស្ករស និង អំបិល កន្លះ​ស្លាបព្រា​កាហ្វេ   ម្រេចគ្រប​ទុក ២០នាទី។
៤- ដាំ​ខ្ទះ​អោយ​ក្តៅ   ឆា​មឹក​ដែល​បាន​លាយ​គ្រឿង​រួច ដោយ​កំដៅភ្លើង​ខ្លាំង ១-២នាទី ឬរហូត​មឹក​ប្រែ​ពណ៌​ស បន្តិច រួច​រក្សា​ភ្លើង​ដដែល តែ​កុំ​ចំអិន​មឹក​រហូតដល់​ក្រៀម ចាក់ទឹកក្រូចឆ្មា-អំបិល- ម្រេច​ជាការ​ស្រេច៕
ប្រភព៖ Cooking Cambodian