បំពង-ត្រី

1
     ត្រីបំពងជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុង
ទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបខ្មែរមានរសជាតិឆ្ងាញ់។តើត្រីបំពងដែល ជនជាតិខ្មែរចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?
គ្រឿងផ្សំមានដួចជា៖
                                    o ត្រីក្រហម                                  o ខ្ទឹមជ្រក់
o ខ្ញី                                            o ម្សៅឆា
o ខ្ទឹមស                                       o ទឹកខ្មេះ
o ទឹកត្រី                                       o ស្ករ
o សាឡាដ                                    o ខ្លាញ ឬប្រេងសណ្តែក
ចំពោះរបៀបធ្វើ៖
 ដំបូងយកខ្ទឹមជ្រក់មកហាន់អោយល្អិតខ្ញីកោស ហាន់ជាសរសៃឆ្មារៗខ្ទឹមចិញ្រ្ចាំអោយល្អិតត្រីក្រហមត្រូវកោសស្រការរួចហូតៗ
ចំខ្នងរួចយកទៅប្រលាក់ជាមួយម្សៅឆាអោយសព្វ។បន្ទាប់មក យកសាឡាដលាងទឹកអោយស្អាតហាន់ខ្លីល្មមដាក់ចានសំប៉ែត ។
រួចយកខ្ទះដាក់ខ្លាញ់អោយច្រើនបន្តិច ទុកអោយក្តៅរួចយកត្រីបំពងអោយឡើងក្រហមក្រៀមល្អទើបស្រង់ត្រីដាក់ចានសាឡាដ។
យកខ្ទះថ្មីដាក់ខ្លាញ់អោយក្តៅចាក់ខ្ទឹមចិញ្រ្ចាំចូលឆាអោយឈ្ងុយ រួចដាក់ ខ្ទឹមជ្រក់ ខ្ញី ទឹកត្រី ស្ករ ទឹកខ្មេះ ចាក់ទឹកបន្តិច ទុកអោយពុះ
យូរបន្តិចភ្លក្សមើលអោយដឹងជូរប្រៃស្មើរគ្នា រួចដួសស្រោចពីលើត្រីបំពងជាកាស្រេច។