បំពង-មើមឈូកផ្ទាប់សាច់ជ្រូកបំពង
តើអ្នកធ្លាប់យកមើមឈូកទៅបំពងញុំាដែរឬទេ? ថ្ងៃចុងសប្តាហ៍នេះ Sabay សូមណែនាំពីរបៀបបំពងមើមឈូកដែលជនជាតិចិននិយមធ្វើ។
ម្ហូបនេះងាយស្រួលធ្វើព្រោះចំនាយពេលមិនដល់២០នាទីផង។ គ្រឿងផ្សំមានដូចជា មើមឈូក សាច់ជ្រូក ពងមាន់ ស្លឹកខ្ទឹម និងម្ស៉ៅបំពង អំបិល ប្រេង និងខ្ញី។
របៀបធ្វើ លាយពងទាជាមួយនឹងម្ស៉ៅបំពង ដាក់អំបិល ថែមទឹកបន្តិច រួចវឹកឲ្យសព្វ។ សាច់ជ្រូកត្រូវចិញ្រ្ជាំ ស្លឹកខ្ទឹមហាន់កង់ៗ ខ្ញីហាន់ឲ្យល្អិត បន្ទាប់មកច្របល់បញ្ចូលគ្នាថែមអំបិលបន្តិច។
ហាន់មើមឈូកជាបន្ទះស្ដើងៗ បន្ទាប់មកយកទៅផ្ទាប់សងខាងសាច់ជ្រូកចិញ្ជ្រាំ។ បន្ទាប់មកយកទៅជ្រក់ម្ស៉ៅ ហើយដាក់បំពងឲ្យឡើងពណ៌លឿងជាការស្រេច។
សាកល្បងធ្វើមើមឈូកបំពងនេះទាំងអស់គ្នាដើម្បីភ្លក់នូវរសជាតិថ្មី៕
Post a Comment