ឆា-មឹកម្រិចខ្ចី ឈ្ងុយឆ្ងាញ់

1
គ្រឿងផ្សំ​
​មឹក​ស្រស់​មួយ​(៣០០​ក្រាម​) ម្រិច​ខ្ចី កន្លះ​ខាំ​, ការ៉ុត​១០​ក្រាម
​ដើម ខ្ទឹម​១​ដើម​,​ខ្ញី​២​បន្ទះ​,​ខ្ទឹមស​៣​កំ​ពឹ​ល​, សាលាដ​
កន្លះ​ខាំ ជី​វ៉ាន់ស៊ុយ​។​ ​
គ្រឿងផ្សំ​រសជាតិ​ ​
ក​-​អំបិល​១​ស្លាបព្រា​កាហ្វេ​,​ស្រា​១​ស្លាបព្រា​កាហ្វេ​,​ម្សៅ​ស៊ុន​ខ្នរ​ ១​ស្លាបព្រា កាហ្វេ​និង​ទឹក ស៊ុប ១​ស្លាបព្រា​កាហ្វេ​។​ ​ខ​-​ម្សៅ​ឆា​លាយ​ទឹក​ឲ្យ​ហើយ បន្តិចបន្តួច និង ប្រេងល្ង ១ ស្លាបព្រា​បាយ​។​ ​
វិធី​ធ្វើ​
១-​លាង​ម្រេច អោយ​ស្អាត​ទុក​ទាំង​ទង​,​សា​សាដ​លាង អោយ​ស្អាត​ទុក​ទ្រាប់​បាត​ចាន កោស​សម្បក​ការ​រ៉ុ​ត ចេញរួច​ហាន់​ជា​បន្ទះ​ស្តើងៗ​ល្មម​,​។​
២-​ខ្វេះ​ គ្រៀង​ក្នុង​មឹក​ស្រស់​ចេញ​និង​បក​ស្រទាប់​ក្រៅ​ចេញរួច​ពុះ​ជា​ពីរ ​បន្ទះ​ហើយ ឆូត​ផ្ទៃក្នុង​ខ្វាត់ខ្វែង​និង​ហាន់​ជា​ដុំៗ​។​
៣-​ដាក់​ម្រេច ការ៉ុត និង​មឹក​ស្រស់​ចូល​ឆ្នាំង​ទឹក​ដាំ​ពុះ​ដោយ​ស្រុស​រយៈពេល ៦​នាទី​ទើប​ស្រង់​ចេញ​ទុក​ប្រើការ​។​
៤- ​ដាក់​ខ្លាញ់​ឬ​ប្រេងឆា​ក្នុង​ខ្ទះ​រង់ចាំ​ខ្ទះ​ក្តៅ​ហុយផ្សែង​ទើប​ចាក់​ ខ្ទឹមស​ដើម​ខ្ទឹម​និង​ខ្ញី ចូល​បំពង​។ ​បន្ទាប់​មកចាក់​សាច់​មឹក​និង​គ្រឿងផ្សំ​រសជាតិ​ក្នុងនោះ​រួមទាំង​ម្សៅ​ស៊ុន ​ខ្នរ​) ចូល​ឆា​ដោយ​ញាប់ដៃ​បន្តិច​ទើប​ចាក់​គ្រឿងផ្សំ​រសជាតិ​ចូល​ឆា​ត្រឡប់​ចុះឡើង​ ហើយ ដួស​ដាក់​ចាន​តុបតែង​តាម​ចំណង់​ចំណូលចិត្ត​អ្នក​ជាការ​ស្រេច​។​