ឆា-ក្តាមសេះ ស្រវឹងស្រាលាយទឹកឃ្មុំ

គ្រឿងផ្សំ
-ក្តាម
-ខ្ញី
-ម្ទេស
-ស្លឹកខ្ទឹម
-ស្រា
-ទឹកស៊ីអ៊ីវ
-ប្រេងល្ង
វីធីធ្វើ

១- ក្តាមសេះ ២ ឬ ៣ ១២០០ក្រាមខ្ញីម៉ដ្ឋ ៨០ក្រាមដើមខ្ទឹម ១៦០ក្រាម ម្ទេសទុំ
២ផ្លែ 
២- ទឹកឃ្មុំ ៤ស្លាបព្រាបាយទឹកស៊ីអ៊ីវ ២ស្លាបព្រាកន្លះស្រា ២ស្លាបព្រាកន្លះប្រេង
ល្ង១ស្លាបព្រាកាហ្វេ។ 
៣- ក្តាមសេះ បកស្នូកយកស្រកីចេញ និង លាងទឹកឱ្យស្អាត កាត់ជាដុំៗ ដាក់
ចំហុយឱ្យឆ្អិន ទើបស្រង់។
៤-
 ដាក់ខ្លាញ់ ឬ ប្រេងឆា ៣ស្លាបព្រាបាយ ចូលក្នុងខ្ទះរួចរង់ចាំខ្ទះក្តៅ ទើបចាក់ខ្ញី
ម៉ដ្ឋចូលបំពង បន្ទាប់មក ចាក់ក្តាមសេះឆ្អិនស្រាប់ចូលក្នុងខ្ទះ ឆាត្រឡប់ចុះឡើង
១ស្របក់
៥- ចាក់ដើមខ្ទឹម (កាត់ជាកង់ៗ) និង គ្រឿងផ្សំរសជាតិ និង ម្ទេសទុំចូល ឆាត្រឡប់
ឱ្យសព្វទើបគ្របខ្ទះឱ្យជិតរួចរំងាស់ប្រហែល៥-៦នាទីរហូតទាល់តែចូលជាតិ
គ្នា រួចស្រង់ដាក់ចានទទួលទាន ជាការស្រេច៕