ឆា-គ្រឿងផ្សំពោតលីងពិសេស


-ទឹកសណ្ដែកសៀង១/៤ពែង
-ទឹកឃ្មុំ២ស្លាបព្រាបាយ
-ម្ទេសប្លោកក្រហមហីរ២ស្លាបព្រាបាយ
-ខ្ទឹមសរចំនួន៤កំពឹស(ហាន់ឲ្យល្អិត)
-ប្រេងល្ងខ្មៅ២ស្លាបព្រាបាយ
-ខ្ទឹមដើមចំនួន២ដើម(ហាន់ឲ្យខ្លីៗ)
-ពោតស្រស់ចាស់ល្មមដែលយកតែគ្រាប់២ផោន
-ស្ពៃក្ដោប២ផោនហាន់តុបតែងដោយប្រើកូនកាំបិត
-sauerkraut ១កូនចាន
គ្រឿងផ្សំត្រីៈ
-ត្រីអណ្ដែងដែលព្រលះយកសាច់ហើយគ្មានឆ្អឹងចំនួន២ទៅ៤ក្បាល
-ទឹកដោះគោចំនួន១/៤ពែង
-ទឹកជ្រលក់ដែលហឹរ១/២ស្លាបព្រាបាយ
-ប៊ឺធម្មតាចំនួន២ស្លាបព្រាបា
-ប្រេងអូលីវ១ស្លាបព្រាបាយ
-អំបិលនិងម្រេច
របៀបធ្វើៈ
១.យកចានសំប៉ែតហើយដាក់គ្រឿងផ្សំបញ្ចូលគ្នាព្រមជាពោតហើយទុកវារហូតដល់១០នាទីមុននឹងចាប់ផ្ដើមចម្អិន
២.ចាប់ដំឡើងភ្លើងចង្ក្រានឲ្យក្ដៅហើយបន្ថយមកល្មមវិញដើម្បី ដាក់ចង្អើរឬខ្ទះ អាំងសាច់ត្រីដែលប្រឡាក់គ្រឿង ដោយមួយចំហៀងនៃសាច់ត្រី ត្រូវអាងដោយប្រើពេល៧ទៅ៨នាទី
៣.ដាក់ខ្ទះចូលហើយចាក់គ្រឿងផ្សំចូលដូចជាប្រេងឆា២ស្លាបព្រា, ស្ពៃក្ដោប,ម្ទេសប្លោកក្រហមជាដើមដើម្បីឆាឬលីងពោតដែលផ្សំ គ្រឿងទុកអស់រយៈពេលប្រមាណ១០នាទីខាងលើ
៤.ការចម្អិនពោតលីងគ្រឿងពិសេសនេះត្រូវប្រើពេលចន្លោះបី២ទី៣នាទីដើម្បីឲ្យឆ្អិននិងស្រស់ទឹក
៥.ដួសពោតឆាពិសេសចូលក្នុងចាននិងដាក់ត្រីអាំងចូលជាតាមការគួរគឺជាការស្រេច!!
យល់យ៉ាងម៉េចដែរប្រិយមិត្តចំពោះមុខម្ហូបពិសេសខាងលើនេះ?តើប្រិយមិត្តអាចអនុវត្តការចម្អិនវាបានទេ?
Post a Comment