អាំង-ស្លាបមាន់អាំងទឹកឃ្មុំ

1ក-គ្រឿង​ផ្សំ​
1
ស្លាប​មាន់​ 10ស្លាប ធ្វើ​ឱ្យ​ស្អាត​ ទុក​ឱ្យ​ស្ងួត​ទឹក គ្រឿង​សម្រាប់​ប្រឡាក់​ស្លាបមាន់​អំាង​ (ទិញ​ស្រាប់​ក៏បាន​)​ ទឹក​ឃ្មុំ​សុទ្ធ​ ពីរ​ បី​ស្លាបព្រា​ ។
ខ-របៀប​ធ្វើ
+ជំហាន​ទី 1
1កាត់​ពីរ​ បីឆ្នូត​លើ​ស្លាប​មាន់​ ដើម្បី​ឱ្យ​វា​ជ្រាប​គ្រឿង​ពេល​ប្រឡាក់​ ។
+ជំហាន​ទី 2
1ដាក់​ប្រឡាក់​ស្លាប​មាន់​និង​គ្រឿង​លាយ​ ច្របល់​ឱ្យ​សព្វ​ហើយ​ច្រក​ចូល​ថង់​ផ្លាស្ទិច​ស្អាត​ ចង​មាត់​ឱ្យ​ជិត​ទុក​ក្លាស្សេ​ក្នុង​ទូរ​ទឹកកក​ឱ្យ​ជ្រាប​គ្រឿង​ល្អ ។
1បើ​ចង់​ឆ្ងាញ់​មែន​ទែន​ត្រូវ​ទុក​ក្លាស្សេ​1យប់​ សីម​យកមក​តម្រៀប​លើ​ខ្ទះ​អាំង ។
+ជំហាន​ទី 3
1លាប​ទឹក​ឃ្មុំ​ឱ្យ​សព្វ​លើ​ស្លាប​មាន់​មួយ​ៗ
+ជំហាន​ទី 4
1ដាក់​ចូល​ចង្រ្កាន​មី​ក្រូវ៉េវ​ ក្នុង​កម្រិត​ 200oc ប្រមាណ  40នាទី​ ដោយ​10នាទី​យក​ចេញ​ម្តង​ លាប​ទឹក​ឃ្មុំ​បន្ថែម​ ។