ឆា-ខ្យងសមុទ្រ (Oyster) ងាវ ប៉ូវក្រលៀន

គ្រឿង​សមុទ្រ​គឺ​ប្រភព​ផ្តល់​ជីវជាតិ​បង្កើន​ថាមពល​បុរស​ ត្រូវបានគេទទួលស្គាល់​ថា​ពី​យូរលង់​មកហើយ ។ តាម​អ្នកឯកទេស​ខាង​អាហារ​របបហូបចុក ទើប​ជា​យន្តការ​ស​កិ្ត​សិទ្ធិ​ដើម្បី​ធានា​សុខភាព​បុរស​ភេទ ។ ក្រៅពី​ស័ង្កសី​និង​ធាតុ​រ៉ែ​សំខាន់​មួយចំនួនទៀត គ្រឿង​សមុទ្រ​ផ្ទុក argynin ដែលជា​អាស៊ីត​អាមីន​បង្កើត​ទឹក​ស្ពែ​ម​ឱ្យ​បុរស និង អាសូត​អាស៊ីត ដែល​ជួយ​ឱ្យ​អង្គ​ជាតិ​ឡើង​រឹង ។ មួយ​សប្តាហ៍​គួរ​ហូប ពីរ​ទៅ​បី​ពេល​អាហារ​ធ្វើ​ពី គ្រំ ងាវ បង្គារ ក្តាម សមុទ្រ និង បន្លែ បៃតង ។ ត​មកនេះ​គឺ​អាហារ 6ប្រភេទ មាន​ប្រយោជន៍​ដល់​សុខ​ភាពបុរស ។
ងាវ​និង​ទឹកដូង
ងាវ 9g ស្ករក្រាម 15g ទឹកដូង​ខ្ចី 20ml ខ្ញី​ខ្ចី 5g ។ ងាវ​យកទៅ​ត្រាំ​ទឹក​មុន​ប្រមាណ 2 ម៉ោង​ឱ្យចេញ​សារធាតុ​អាក្រក់​និង​សំអាត​ឱ្យ​ស្អាត ។ ខ្ញី​ដាក់​ទឹក​ស្ងោរ​ឱ្យ​ពុះ​ដាក់​ងាវ​ចូល​ស្រុស​ឱ្យ​ក្លិន​ស្រង់​ឡើង​ទុក​ មួយអន្លើ​ឱ្យ​ស្ងួត​ទឹក ។ យក​ទឹក​ស្ងោរ​ងាវ 150ml ដាក់​ស្ករក្រាម​ចូល​ហើយ​ដាំ​ឱ្យ​ពុះ ដាក់​ទឹកដូង​ចូល បើកភ្លើង​តូច​ទុក 5 នាទី​ទៀត​គឺ​ស្រោច​ហើយ​សាច់​ងាវ​អាច​ឆា​អំពិល​ទុំ ឬ ជ្រលក់​អំបិល ម្រេច ឯ ទឹក​ស៊ុប​ខាងលើ​គឺ​ហុត​ពេលឧណ្ហៗ ។ អាច​ហូប​រាល់ថ្ងៃ​ក៏បាន​ជួយ​ឱ្យ​ចិត្តស្ងប់ ប៉ូវ​ឈាម បង្កើន​ទឹកកាម និង ថាមពល​បុរស ។
1
ផ្លែ​ប៉ៃ​កួ (-Ginkgo) និង​ងាវ
ប៉ៃ​កួ 20g ងាវ 10g ស្ករក្រាម 15g ។ ប៉ៃ​កួ បកសម្បក​និង​បណ្តូល​ចោល ងាវ​ត្រាំ​ទឹក​មុន 2ម៉ោង ហើយ​សំអាត​ឱ្យ​ស្អាត​ស្ករក្រាម​ដំ​ឱ្យបែកៗ ។ ដាក់​ប៉ៃ​កួ ចូល​ឆ្នាំង​ដាក់​ទឹក 200ml ដាក់​ងាវ​និង​ស្ករក្រាម​ចូល​ស្ងោរ​ឱ្យ​ពុះ​បើកភ្លើង​តូច​រម្ងាស់​ដល់​ផ្លែ​ ប៉ៃ​កួ​ឆ្អិន​ល្អ ។ មួយថ្ងៃ​ហូប​បាន​មួយ​ចាន ទាំង​ទឹក​ទាំង​កាក ជួយ​ឱ្យ​ថាមពល​បុរស​នឹងន ម៉ូ​វ​តម្រងនោម បំបាត់​ស្លេស្ម បំបាត់​ក្អក ព្យាបាល​រោគ​ហឺត ។
សម្លរ Oyster និង​សាច់​សុទ្ធ
សាច់ Oyster 120g សាច់ជ្រូក សាច់​សុទ្ធ 120g សំបក​ងាវ​អាំង 60g សិង​ជាង (-Fresh ginger) 4ចំណិត ។ Oyster ស្រស់​ចោល​សម្បក​យក​សាច់​សុទ្ធ​លាង​ឱ្យ​ស្អាត ងាវ​យក​សំបកស្រស់ៗដាក់ចូល​ច​ង្រា្ក​ន​ធ្យូង​ដុត​ឱ្យ​ក្រហម យកចេញ​ដំ​ឱ្យ​ម៉ត់ យក​ក្រណាត់​ស្អារ​ខ្ចប់ សាច់ជ្រូក​លាង​ស្អាត​ហាន់ចំណិតៗ សិង​ជាង​លាង​ឱ្យ​ស្អាត ។ ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ឆ្នាំង​ជាមួយគ្នា​ដាក់​ទឹក​ល្មម​ស្ងោរ​ឱ្យ​ពុះ​ ហើយ​បើកភ្លើង​តូច​បាន​ហើយ​ទុក 2ម៉ោង​ក្រោយ រួច​បង់គ្រឿង​ភ្លក្ស​ឱ្យ​ល្មមមាត់​ជាការ​ស្រេច ។ ជួយ​ឱ្យ​ចិត្តស្ងប់ ប៉ូវ​ឈាម​ពន្យារ​ពេលចេញ​ទឹកកាម ជួយ​ក្រលៀន និង បំបាត់​ការយល់​ស​បិ្តប្លែកៗ ។
1
សម្ល​រងាវ ផ្កាកូឡាប​និង​ក្បាល​ត្រី​ក្អែក
ប្រើ​សម្រាប់​អ្នក​ងាប់​អង្គ​ជាតិ ងាវ​50g ផ្កា​កុលាប 6g ក្បាល​ត្រី​ក្អែក 1 តៅហ៊ូ 50g ខ្ញី ខ្ទឹម អំបិល 5g ក្នុង​មួយ​មុខ ។ លាង​សំអាត​ងាវ ផ្កា​កុឡាប ។ ក្បាល​ត្រី​ធ្វើឱ្យ​ស្អាត​ពុះ​ជា​ពីរ ។ ខ្ញី​ហាន់ស្តើងៗ ខ្ទឹម​កាត់ខ្លីៗ តៅហ៊ូ កាត់តូចៗ ប្រ​ហែ 5cm ។ ដាក់​ក្បាល​ត្រី ងាវ ផ្កាកូឡាប​ខ្ញី ខ្ទឹម អំបិល​និង​ទឹក 800ml ស្ងោរ​និង​ភ្លើង​ខ្លាំង​ឱ្យ​ពុះ ដួស​ពពុះ​ចោល ដាក់​តៅហ៊ូ​ចូល​ហើយ បើកភ្លើង​តូច​ប្រមាណ 35នាទី ទៀត ។ ជួយ​ឱ្យ​រំលាយ​ឈាមកក ប៉ូវ​ក្រលៀន ជួយ​ឱ្យ​កើន​ទឹកកាម​និង​បំបាត់​ដុំ​ពក ៕
ប្រភព Suckhocdo,song