សម្ល-ឆ្អឹងជំនីជ្រូក ចំហ៊ុយ

1
គ្រឿងផ្សំ
-សាច់​ឆ្អឹងជំនីរ​ជ្រូក​ខ្ចី ហាន់​ជាដុំៗ ៥០០ក្រាម
-ម្សៅ​ស៊ុប​ខ្នរ ២ស្លាបព្រា​កាហ្វេ
-ម្រេច​ម៉ដ្ឋ ១ស្លាបព្រា​កាហ្វេ
-ម្សៅ​សាលី ២ស្លាបព្រា​កាហ្វេ
-ផ្លែ​ប៉ែស ចិត​ជា​ដុំ បួន​ជ្រុងតូចៗកន្លះ​ចានចង្កឹះ
-ស្លឹក​ក្រវាញ ២សន្លឹក
-ប្រេងឆា សម្រាប់​ចៀន៤-៥ស្លាបព្រា​បាយ
-ស្រា​វី​ស្គី ឬ​ស្រា ស ១ស្លាបព្រា​បាយ
-ទឹក​ស្ងោរ​មាន់​កន្លះ​ចានចង្កឹះ
វិធី​ធ្វើ
ដំបូង ចំហុយ​សាច់​ឆ្អឹងជំនី​ជ្រូក រយៈពេល ២០នាទី រហូត​ឆ្អិន ហើយ​ទន់​ល្អ។ រួច លាយច្របល់  ជាមួយ​ម្សៅ​ស៊ុប​ខ្នរ ម្រេច​ម៉ដ្ឋ និង ម្សៅ​សាលី ហើយ​យក​វា​ទៅ​ចៀន  រួចហើយស្រង់​ឡើង ទុកឱ្យ​ស្រស់​ខ្លាញ់។
បន្ទាប់មក ដាក់ចូល​ទៅក្នុង​ឆ្នាំ សម្រាប់​ចំហុយ ថែម​ស្លឹក​ក្រវាញ ស្រា និង ទឹក​ស្ងោរ​មាន់ហើយ​ចំហុយ​បន្តទៀត រហូត​ទាល់តែ​ទឹក​ពុះ ទុក​រយៈពេល ២នាទី មុននឹង​ដាក់ចុះ  ថែមផ្សិត​ម្ជុល និង ផ្លែ​ប៉ែស ចិត​ជាដុំៗ ចូល ទុក​រយៈពេល ១នាទី ជាការ​ស្រេច៕
ប្រភព៖ Cooking Cambodian