សម្ល-តុងយុំារស់ជាតិបែបថៃ

1
គ្រឿងផ្សំៈ
ទឹក​​ កន្លះឆ្នាំង
ខ្ទឹម 3​ រឺ 4​កំពឹស (ដំ ឬហាន់)​
គល់ស្លឹកគ្រៃ 3 រឺ 4 គល់ (កាត់វាខ្លីល្មមប្រវែង 5​សង់ទីម៉ែត្រ)
ខ្ទឹមបារាំង 1 ផ្លែ
រំដេញ 1​មើមតូច​
សាច់មាន់ 300ក្រាម រឺ400ក្រាម (អាចប្រើបង្កងជំនួសក៏បាន)
ប៉េងប៉ោះ 2​ផ្លែ
ផ្សិត 100ក្រាម
ស្ករ 2​ស្លាបព្រាបាយ, អំបិល, ទឹកត្រី, ស្លឹកក្រូចសើច, ក្រូចឆ្មារ 1 ចំហៀង, ម្ទេស
វិធីចំអិន
១. ដាំទឹកឲ្យពុះបន្ទាប់មកបង់គល់ស្លឹកគ្រៃ, រំដេញ, ខ្ទឹម, បង់សាច់មាន់ចូល រួចរង់ចាំរហូតដល់ទឹកពុះម្តងទៀតទើបបង់​ប៉េងប៉ោះ​និង​​ផ្សិត​​ចូល។
២. រង់ចាំ 5​ នាទីហើយបង់ស្ករ, អំបិល, ទឹកត្រី, ចាំពេលលើកចុះទើបយើងដាក់ស្លឹកក្រូចសើច និងច្របាច់ក្រូចឆ្មារចូលដើម្បីឲ្យ​សម្លមានរសជាតិ និងក្លិនឈ្ងុយឆ្ងាញ់៕