ស៊ុប-សរសៃគោ

1
គ្រឿង​ផ្សំ៖
ឆ្អឹង​គោ​កាប់​ដុំៗ សាច់​គោ សរសៃ​គោ​កាត់​ជា​ដុំ​តូចៗ ទឹក​ត្រី ម្សៅ​ស៊ុប អំបិល ទឹក ខ្ទឹម​ស​ចិញ្រ្ចាំ ខ្ទឹម​បារាំង ប្រេង​ឆា ស្លឹក​គុយឆាយ

វិធី​ចម្អិន៖
1. រម្ងាស់​សរសៃ​គោ​ប្រហែល​ជា 30 ទៅ 60 នាទី ដើម្បី​ឱ្យ​វា​ផុយ ហើយ​ទុក​មួយ​ឡែក
2. ដាក់​ខ្ទះ ដាំ​ប្រេង​ឱ្យ​ក្ដៅ រួច​ដាក់​ខ្ទឹម​ចិញ្ច្រាំ​បំពង​ឱ្យ​ឡើង​ពណ៌​ត្នោត
3. ដាក់​ស្ករ អំបិល ប៊ីចេង ទឹក​ត្រី និង​ម្សៅ​ស៊ុប​ចូល រួច​កូរ​ចុះ​ឡើង​ឱ្យ​ទាល់​តែ​ក្រហម
4. ដាក់​ឆ្អឹង​គោ សាច់​គោ និង​សរសៃ​គោ​ចូល ឆា​ត្រឡប់​ចុះ​ឡើង
5. ថែម​ទឹក ហើយ​រម្ងាស់​ប្រហែល​ជា 1 ទៅ 2 ម៉ោង រហូត​ទាល់​តែ​សាច់​គោ និង​សរសៃ​គោ​ផុយ
6. អាច​ថែម​ទឹក​បាន​បើ​សិន​ជា​លោក​អ្នក​ចូល​ចិត្ត​ទឹក​ច្រើន
7. បន្ទាប់​មក យក​ខ្ទឹម​ស​ចិញ្ច្រាំ​ទៅ​បំពង​ក្នុង​ខ្ទះ​ដែល​មាន​ប្រេង​ឆា​ក្ដៅ រួច​រោយ​វា​ទៅ​លើ​ស៊ុប​គោ​នោះ
8. ហើយ​រោយ​ស្លឹក​គុយ​ឆាយ​ដាក់​ពី​លើ
9. ដួស​ដាក់​ចាន
តែ​កុំ​ភ្លេច​ញ៉ាំ​វាជា​មួយ​នឹង​ទឹក​ម្ទេស​ហិរៗ​ផង​ណា៎…