ឆា-មីឆាពងទា សាច់ក្រក

1
គ្រឿងផ្សំ
សាច់ក្រក ការ៉ុត ខាត់ណា ប្រេងឆា ទឹកស៊ីអ៊ីវ ពង​ទា មី
របៀប​ធ្វើ
១- មី​កញ្ចប់ ១កញ្ចប់ , ស៊ុតមាន់​ឬ​ទា ១គ្រាប់ , ប្រេងឆា ១ស្លាបព្រា​បាយ , ដើម​ខាត់ណា ហាន់បញ្ឆិតៗ ២ដើម, ការ៉ុត​ហាន់​ស្តើងវែងៗ ១/៤ពែង , សាច់ក្រក​ហាន់បញ្ឆិតៗ ២ដុំ , ទឹកម្ទេស ១ស្លាបព្រា​បាយ, ទឹកស៊ីអ៊ីវ ១/២ស្លាបព្រា​បាយ
២- ស្រុស​មី​អោយ​ឆ្អិន ស្រង់​ឡើង​អោយ​ស្រស់ទឹក
៣- គោះ​ស៊ុតមាន់​ឬ​ទា ដាក់​ចាន​ផ្សំ​ទឹកស៊ីអ៊ីវ ទឹកម្ទេស វាយ​អោយ​ចូលគ្នា​អោយ​សព្វ
៤- ដាក់​ដើម​ខាត់ណា ការ៉ុត សាច់ក្រក រួច​ដាក់​មី​ចូលទៅ កូរ​ចូលគ្នា​អោយ​សព្វ​ម្តងទៀត
៥- ដាក់​ខ្ទះ​លើ​ភ្លើង ចាក់​ប្រេងឆា​ចូល​អោយ​ក្តៅ ឆា​អោយ​លឿង​ទាំងសងខាង ដួស​ឡើង រោយ​ម្រេច រោយ​ជី​វ៉ាន់ស៊ុយ (បើ​ចូលចិត្ត)ទទួលទាន​ទាន់ក្តៅៗ ៕