ឆា-ក្តាមសេះស្រវឹងស្រាទឹកឃ្មុំ

1
គ្រឿងផ្សំ
-ក្តាម
-ខ្ញី
-ម្ទេស
-ស្លឹក​ខ្ទឹម
-ស្រា
-ទឹកស៊ីអ៊ីវ
-ប្រេងល្ង​
វី​ធី​ធ្វើ
១- ក្តាមសេះ ២ ឬ ៣ ១២០០ក្រាម  ខ្ញី​ម៉ដ្ឋ ៨០ក្រាម  ដើម​ខ្ទឹម ១៦០ក្រាម ម្ទេស​ទុំ ២ផ្លែ
២- ទឹកឃ្មុំ ៤ស្លាបព្រា​បាយ  ទឹកស៊ីអ៊ីវ ២ស្លាបព្រា​កន្លះ  ស្រា ២ស្លាបព្រា​កន្លះ  ប្រេងល្ង១ស្លាបព្រា​កាហ្វេ។
៣- ក្តាមសេះ បក​ស្នូក  យក​ស្រកី​ចេញ និង លាង​ទឹក​ឱ្យ​ស្អាត កាត់​ជាដុំៗ ដាក់​ចំហុយឱ្យ​ឆ្អិន ទើប​ស្រង់។
៤- ដាក់​ខ្លាញ់ ឬ ប្រេងឆា ៣ស្លាបព្រា​បាយ ចូលក្នុង​ខ្ទះ  រួច​រង់ចាំ​ខ្ទះ​ក្តៅ ទើប​ចាក់​ខ្ញី​ម៉ដ្ឋចូល​បំពង បន្ទាប់មក ចាក់​ក្តាមសេះ​ឆ្អិន​ស្រាប់​ចូលក្នុង​ខ្ទះ ឆា​ត្រឡប់​ចុះឡើង ១ស្របក់
៥- ចាក់​ដើម​ខ្ទឹម (កាត់​ជាកង់) និង គ្រឿងផ្សំ​រសជាតិ និង ម្ទេស​ទុំ​ចូល   ឆា​ត្រឡប់​ឱ្យសព្វ  ទើប​គ្រប​ខ្ទះ  ឱ្យ​ជិត  រួច​រំងាស់​ប្រហែល  ៥-៦នាទី  រហូត​ទាល់តែ​ចូលជាតិ​គ្នា រួចស្រង់​ដាក់​ចាន​ទទួលទាន ជាការ​ស្រេច៕