ភ្លា-បុកល្ហុងក្ដាមប្រៃ រសជាតិខ្មែរ
បុកល្ហុងក្ដាមប្រៃ ជាអាហារម្យ៉ាងដែលស្រដៀងនឹងញាំ ដែលភាគច្រើន អ្នកញ៉ាំចាត់ទុកជាអាហារញ៉ាំលេងពេលថ្ងៃរសៀល។ អាហារមួយនេះ មិនត្រូវការចម្អិនឡើយ គឺធ្វើភ្លាម អាចញ៉ាំបានភ្លាមតែម្ដង។ ភូមិម្ហូបខ្មែរ ក៏មានមុខម្ហូប បុកល្ហុងនេះដែរ ប៉ុន្តែប្លែកពីបុកល្ហុងដទៃ ត្រង់រសជាតិ និងគ្រឿងផ្សំពិសេស ដែលធ្វើឲ្យបុកល្ហុង នៅភូមិម្ហូបខ្មែរ មានឱជារសឆ្ងាញ់ខុសគេ។
បើយោងតាមអ្នកគ្រប់គ្រងភូមិម្ហូប ខ្មែរបានឲ្យដឹងថា បុកល្ហុងភូមិម្ហូបខ្មែរ ផ្ដោតខ្លាំងលើរសជាតិ ដែលចាំបាច់ត្រូវយកល្ហុងខ្ចីស្រស់ៗ ព្រមទាំងគ្រឿងសំខាន់ៗ ដូចជា ក្ដាមសមុទ្រប្រៃធំៗ និងបង្គាក្រៀមលេខ១ និងគ្រឿងផ្សំដទៃមកផ្សំ ធ្វើឲ្យសរសៃល្ហុងពោរពេញ ទៅដោយរសជាតិប្រៃជូអែមល្មមឆ្ងាញ់។ ម្យ៉ាងវិញទៀត អាហារនៅភូមិម្ហូបខ្មែរ គឺប្រកបដោយអនាម័យខ្ពស់ ដែលធ្វើឲ្យអ្នកញ៉ាំមានទំនុកចិត្ត។
លើសពីនេះទៅទៀត ដើម្បីឲ្យរសជាតិឆ្ញាញ់ទ្វេដង និងកុំឲ្យទ្រលាន់នោះ គេអាចផ្ទាប់ជាមួយ ប៉េងបោះខ្ចីត្រជាក់ៗ បូកផ្សំជាមួយរសជាតិហិល ឆ្លើយតបតាមចំណូលចិត្តរបស់អ្នកញ៉ាំ។ គ្រឿងផ្សំមានដូចជា ៖ ល្ហុង ក្ដាមប្រៃ បង្គាក្រៀម ការ៉ុត ខ្ទឹមស ខ្ទឹមក្រហម បង្គាគ្រាម សណ្ដែកគួរ ជីរណា ប៉េងប៉ោះ ទឹកជ្រលក់។ កុំភ្លេចណា៎! បុកល្ហុងរសជាតិម្ហូបខ្មែរពិតៗ មាននៅភូមិម្ហូបខ្មែរ!
Post a Comment