សម្ល-ម្ជូរគ្រឿងឆ្អឹងជំនីជ្រូក
សម្លទឹកបែបខ្មែរ មានឈ្មោះថា “ម្ជូរគ្រឿងឆ្អឹងជំនីជ្រូក” ដែល ជាអាហារពិសេសម្យ៉ាងរបស់ខ្មែរ ដែលមានរសជាតិជូរអែម បន្ថែមដោយត្រួយត្រកួនខ្ចីល្វក់ បានធ្វើឲ្យអ្នកញាំលាន់មាត់សរសើរគ្រប់ៗគ្នា នៅក្នុងភោជនីយដ្ឋាន “ភូមិម្ហូបខ្មែរ”។
បើយោងតាមអ្នកគ្រប់គ្រងនៅភោជនីយដ្ឋាន បានឲ្យដឹងថា៖ សម្លម្ជូរគ្រឿងឆ្អឹងជំនីជ្រូកនេះ មានគ្រឿងផ្សំដូចជា៖ ឆ្អឹងជំនីជ្រូក ត្រកួន រំដេង ស្លឹកក្រូចសើច អំពិលទុំ និងគ្រឿងផ្សំជាច្រើនទៀត។ អ្នកគ្រប់គ្រងរូបនេះបានបន្តថា សម្លមួយមុខនេះ មានចំណុចពិសេសត្រង់ សាច់ឆ្អឹងជំនីជ្រូក ផុយងាយស្រួលញ៉ាំ និងត្រួយត្រកួនខ្ចីៗ ស្រស់ៗ ធ្វើឲ្យមានរសជាតិកាន់តែឆ្ងាញ់ជាប់មាត់។ លើសពីនេះទៀត ស្លឹកក្រូចសើច ដែលធ្វើឲ្យម្ហូបមានក្លិនប្រហើរ មិនអាចបំភ្លេចបាន។
Post a Comment