ឆា-ពោតបង្គា

1
  • គ្រឿងផ្សំៈ
បង្គា​ស្រស់500ក្រាម ពោត​ខ្ចី1ផ្លែ ទឹក​ដំឡូង100មី​លី​លិ​ត្រ ទឹកជ្រលក់ គ្រឿងទេស ស្លឹក​ខ្ទឹម ស្ករ
  • វិធី​ចំអិន
១. យក​បង្គា​ទៅធ្វើ​ឲ្យ​ស្អាត​ហើយ​យកទៅ​ប្រឡាក់​គ្រឿង​ជាមួយ​ស្រា1ស្លាបព្រា​កាហ្វេ គ្រឿងទេស ដើម្បី​បំបាត់​ក្លិ​ង​ឆ្អាប
២. បកសំបក​ពោត​ឲ្យ​ស្អាត​ហើយ​យកទៅ​កាត់​ជាកងៗដែលមាន​កំរាស់​ប្រហែលជា 1 ទៅ 1.5 សង់ទីម៉ែត្រ ហាន់​ស្លឹក​ខ្ទឹម​ជាកងៗ
៣. កម្តៅ​ខ្ទះ​ជាមួយ​ប្រេងឆា 3ស្លាបព្រា​បាយ ដាក់​បង្គា​ចូល​ឆា​រហូតដល់​បង្គា​ឡើង​ក្រហម​បន្ទាប់មក​ដាក់​ពោត ស្ករ ទឹកត្រី ចុងក្រោយ​ចាកទឹក​ដំឡូង​ចូល​ទុក​ប្រហែលជា 10នាទី​និង​រោយ​ស្លឹក​ខ្ទឹម​ពីលើ។
ប្រភព៖ khmerstation