ចៀន-ឈ្ងុយពោតលីងពិសេស
អាហារសម្រាប់ក្លែមពេលនេះត្រូវបាន ភូមិម្ហូបខ្មែរ នាំយកមកដាក់លើតុ ដើម្បីបម្រើដល់ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យស្គាល់រសជាតិឆ្ងាញ់ និងក្លិនឈ្ងុយរបស់វា យ៉ាងប្លែកមាត់មិនខាន។
ពោតប្រឡេះយ៉ាងស្អាត មានអនាម័យ គ្រាប់ពោតថ្មីៗ យកមកលីងសម្ងួតជាមួយ បង្គាក្រៀម ដាក់គ្រឿងបន្តិច មានរសជាតិប្រៃផ្អែមល្មមញ៉ាំ។ ចំណែក សាច់ពោតវិញ ឡើងភ្លឺរលោងដោយប៊ើដែលចុងភៅបានបន្ថែម ធ្វើឲ្យរសជាតិមិនត្រឹមតែឆ្ងាញ់នោះទេ ថែមទាំងឈ្ងុយក្លិនប៊ើទប់ចិត្តមិនបានទៀតផង។
ពោតលីង នេះក៏ជាម្ហូបដែលកំពុងពេញនិយមរបស់យុវវ័យនៅ ភោជនីយដ្ឋានភូមិខ្មែរ ដែលមានតម្លៃក្រោម ៣ដុល្លារ ជាមួយការបម្រើសេវារហ័សទាន់ចិត្ត និងទីកន្លែងដ៏មានផាសុកភាព។
កុំភ្លេចទៅសាកមើល គឺនៅភោជនីយដ្ឋាន “ភូមិម្ហូបខ្មែរ” ដែល មានទីតាំងនៅម្ដុំមាត់ទន្លេ ជាប់របងមណ្ឌលកម្សាន្ដ Dreamland ទល់មុខសណ្ឋាគារ Naga World។ កុំភ្លេចណា៎ អាហារនៅទីនោះមិនថ្លៃទេ!
Post a Comment