ស៊ុប-ត្រីចំហុយ

1គ្រឿងផ្សំ៖
ប្រេង​អូលីវ 2 ស្លាប​ព្រា, ខ្ទឹម​បារាំង 2 (ចិញ្ច្រាំ), ស្លឹក​ខ្ទឹម 3 (ហាន់), ម្ទេស​ប្លោក​ក្រហម​ធំ​មួយ (ឆ្កឹះ​គ្រាប់​ចេញ កាត់​ជា​បន្ទះ​ស្ដើងៗ), ដំឡូង​ជ្វា កន្លះ​គីឡូក្រាម (ចិត​សំបក​ចេញ ហើយ​កាត់​វា​ប្រវែង 2 ថ្នាំង​ដៃ), អំបិល ¾ ស្លាប​ព្រា​កាហ្វេ, ម្អម​ក្រៀម ½ ស្លាប​ព្រា​កាហ្វេ, គ្រាប់​សណ្ដែក​ហោឡាំងតាវ 1 ពែង​កន្លះ, គ្រាប់​ពោត​ខ្ចី 1 ពែង, ត្រី​សមុទ្រ​គ្មាន​ឆ្អឹង (អាច​ជា​ត្រី​សាម៉ុង) កាត់​ជា​កង់ៗល្មម​ដាក់​ចូល​មាត់
វិធីចម្អិន៖
1-      ដាំ​ខ្ទះ​ឱ្យ​ក្ដៅ ចាក់​ប្រេង​ចូល ទុក​វា​ឱ្យក្ដៅ​ ដាក់​ខ្ទឹម​បារាំង និង​ស្លឹក​ខ្ទឹម​ចូល រលីង​វា​ប្រហែល 5 នាទី ឬ​ក៏​ទាល់​តែ​ខ្ទឹម​បារាំង​ឡើង​ពណ៌​ត្នោត
2-      ដាក់​ម្ទេស​ប្លោក​ក្រហម និង​ដំឡូង​ជ្វា​ចូល រួច​ចម្អិន។ ទុក​វា​ប្រហែល 5 នាទី ឬ​រហូត​ទាល់​តែ​ដំឡូង​ផុយ។ ឆា​វា​ជាមួយ​ទឹក 1 ពែង​កន្លះ ថែម​អំបិល និង​ម្អម។ បន្ទាប់​មក​ស្ងោរ​វា ដោយ​បន្ថយ​ភ្លើង​ចង្ក្រាន​ខ្លះ។ បន្ទាប់​មក​ថែម​គ្រាប់​សណ្ដែក និង​គ្រាប់​ពោត​ចូល។
3-      ដាក់​ត្រី​សមុទ្រ​ពី​លើ​បន្លែ​ទាំង​នោះ គ្រប​ឱ្យ​ជិត ហើយ​រម្ងាស់​ប្រហែល 7 នាទី ឬ​រហូត​ដល់​ត្រី​នោះ​ឆ្អិន៕